**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តកំពង់ធំ ណែនាំដល់មន្ត្រីជំនាញធ្វើការសិក្សាអំពីស្ថានភាពភូមិសាស្ត្រទឹកក្នុងខេត្តឱ្យច្បាស់លាស់ ដើម្បីត្រៀមបង្ការ និងឆ្លើយតបទៅនឹងផលប៉ះពាល់នានា ដែលអាចកើតចេញពីជំនន់ទឹកភ្លៀងនៅរដូវវស្សា

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ត្រីជំនាញធ្វើការសិក្សាអំពីស្ថានភាពភូមិសាស្ត្រទឹកក្នុងខេត្តកំពង់ធំឱ្យបានច្បាស់លាស់ ដើម្បីត្រៀមរៀបចំផែនការត្រៀមបង្ការ និងឆ្លើយតបទៅនឹងផលប៉ះពាល់នានា ដែលអាចកើតចេញពីជំនន់ទឹកភ្លៀងនៅរដូវវស្សា និងមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលជំនន់ទឹកភ្លៀង។

ឯកឧត្តមអភិបាលខេត្ត បានណែនាំបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំការគ្រប់គ្រងគ្រោះមន្តរាយណ៍ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ប្រទេសកម្ពុជាយើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងផ្ទួនៗគ្នាជាបន្តបន្ទាប់ ធ្វើឱ្យទឹកស្ទឹងសែនកើនឡើងជាកំហុក បណ្តាលឱ្យមានគ្រោះមហន្តរាយដោយទឹកជំនន់កើតឡើងយ៉ាងរហ័ស និងធ្វើឱ្យរងផល ប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប្រការដែលគួរយកចិត្តទុកដាក់ជាសំខាន់នោះគឺ អាជ្ញាធរក្រុងស្រុក ត្រូវប្រកាសឱ្យដឹងមុនជូនដល់ប្រជាពលរដ្ឋបានយល់ដឹង និងត្រៀមខ្លួនមុនពេលទឹកជំនន់មកដល់ និងអាចជួយដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយទទួលរងគ្រោះបានត្រៀមលក្ខណៈជម្លៀសទៅទីទួលសុវត្ថិភាពទាន់ពេលវេលា មានសុវត្ថិភាពល្អ។

ឯកឧត្តម នួន ផារ័ត្ន បានបន្តទៀតថា យើងតាមការជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពិនិត្យឃើញថា កម្ពស់ទឹកស្ទឹងសែន បានហក់ឡើងខ្ពស់។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់តាមដានស្តាប់ព័ត៌មានតាមវិទ្យុ ទូរទស្សន៍ សារតាមទូរស័ព្ទចល័ត ការអំពាវរបស់អាជ្ញាធរមូលដ្ឋាន និងការព្យាករណ៍អាកាសធាតុ ដើម្បីបានដឹងពីស្ថានភាពវិវឌ្ឍន៍របស់ទឹកជំនន់ ព្រមទាំងបានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមសម្ភារៈ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ ហើយអាជ្ញាធរស្រុក ត្រូវរាយការណ៍មករដ្ឋបាលខេត្តជាប្រចាំ ដើម្បីយើងមានវិធានការជួយសង្គ្រោះពួកគាត់បានទាន់វេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយអាជ្ញាធរស្រុក ធ្វើការវាយតម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទទួលរងការលិចដំណាំស្រូវនៅពេលនេះ ដើម្បីត្រៀមផែនការជួយដល់ប្រជាពលរដ្ឋក្នុងការដាំដុះស្តារឡើងវិញ នៅពេលទឹកស្រក ៕

អត្ថបទដែលជាប់ទាក់ទង