សហភាពអង្គការសង្គមស៊ីវិល អំពាវនាវប្រជាពលរដ្ឋដែលកំពុងមានវិវាទ ងាកមកទទួលសេវានៅ អ.ដ.ក ដើម្បីទទួលបានការសម្រុះសម្រួលផ្សះផ្សាប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម ដែលជាសមាជិកចេញសេចក្ដីថ្លែងការណ៍អំពាវនាវប្រជាពលរដ្ឋដែលកំពុងមានវិវាទ ងាកមកទទួលសេវានៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដើម្បីទទួលបានការសម្រុះសម្រួលផ្សះផ្សាប្រកបដោយប្រសិទ្ធភាព ភាពឆាប់រហ័ស និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។
អ.ដ.ក ជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សារក្រៅប្រព័ន្ធតុលាការ៕

