**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ឧបនាយករដ្ឋមន្រ្តី ស សុខា ជំរុញរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃពង្រឹងគុណភាពការងារទទួលបន្ទុក

ភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការថ្មីចំនួន៤រូប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃទាំងអស់ យកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដែលខ្លួនទទួលបន្ទុកតាមអគ្គនាយកដ្ឋានឬអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ហើយអង្គភាពជំនាញទាំងអស់ក៏ត្រូវតែគោរពឋានានុក្រមការងារ មតិយោបល់ និងការណែនាំទម្រង់ទិសពីថ្នាក់ដឹកនាំទទួលបន្ទុក។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា តួនាទីជារដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី ដែលទទួលភារកិច្ចជួយរដ្ឋមន្ត្រីលើកិច្ចការក្នុងវិស័យមហាផ្ទៃ មិនអាចធ្វើត្រឹមតែការងារគ្រីស ឬចុះហត្ថលេខា ចម្លងឯកសារនានាពីអង្គភាពជំនាញឡើងមករដ្ឋមន្រ្តីនោះឡើយ ពោលគឺត្រូវតែមានការទទួលខុសត្រូវកម្រិតនយោបាយ ដើម្បីធានាថា កិច្ចការ ឬសំណើទាំងឡាយរបស់អង្គភាពដែលខ្លួនទទួលបន្ទុកបានធ្វើ និងលើកមក គឺពិតជាត្រឹមត្រូវតាមច្បាប់ គោលការណ៍ ដើម្បីបម្រើផលប្រយោជនជាតិ និងប្រជាជន។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំរដ្ឋលេខាធិការទទួលបន្ទុក ដឹកនាំអនុរដ្ឋលេខាការ សម្របសម្រួលជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ឬអង្គភាព ដែលខ្លួនទទួលបន្ទុក រៀបចំផែនការតាមដានការងារក្នុងវិស័យរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវលើកកម្ពស់បរិយាកាសនៃការបំពេញការងារប្រកបដោយភាពចុះសម្រុងគ្នា ពីព្រោះតួនាទី និងភារកិច្ចរបស់គ្រប់តួអង្គនៅក្រសួងមហាផ្ទៃ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅរួម គឺធានាជូនប្រមុខរាជរដ្ឋាភិបាល និងប្រជាជននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសេវាសាធារណៈផ្សេងៗប្រកបដោយគុណភាព។

សូមបញ្ជាក់ថា រដ្ឋលេខាធិការថ្មីចំនួន៤រូបនៃក្រសួងមហាផ្ទៃ ដែលត្រូវបានប្រកាស និងប្រគល់ភារកិច្ចនាថ្ងៃនេះ រួមមាន៖ ឯកឧត្តម គង់ សោភ័ណ្ឌ ទទួលជួយទៅលើការងារអគ្គលេខាធិការដ្ឋាន ជាមួយឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម ងួន រតនៈ ទទួលជួយលើការងារប្រឆាំងការជួញដូរមនុស្ស ជាមួយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងឯកឧត្តម អ៊ូច ភា រួមទាំងឯកឧត្តម ស្វាយ សំអ៊ាង ទទួលជួយ លើការងារលេខាធិការដ្ឋានអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ជាមួយឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ៕

អត្ថបទដែលជាប់ទាក់ទង