**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្កោលទោសក្រុមអគតិជ្រុលនិយមប្រឌិតព័ត៌មានពាក់ព័ន្ធបញ្ហារថយន្តអគ្គិសនី

ភ្នំពេញ៖ ប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្កុំអង្គការសមាគមសង្គមស៊ីវិល ដែលភាគច្រើនជាអ្នកប្រកបរបរវិស័យដឹកជញ្ចូន (PassApp) រត់ម៉ូតូឌុប ម្ចាស់អាជីករ អ្នកលក់ដូរ កម្មករជាដើម នៅថ្ងៃទី១៥ ខែកក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងសម្តែងការសោយស្តាយ ចំពោះជនអគតិជ្រុលនិយមដែលតែងតែប្រឌិតបង្កើតព័ត៌មានកន្លែងក្លាយ ធ្វើឱ្យពលរដ្ឋមានការភ័ន្តច្រឡំ ក្នុងន័យកេងចំណេញនយោបាយរបស់ពួកគេហើយវាយប្រហារមកលើរាជរដ្ឋាភិបាល។

យោងតាមសារសំឡេងពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ បានបញាក់យ៉ាងច្បាស់ម្តងទៀតថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោយមិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាឡើយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ជាថ្មីបែបនេះ គឺបន្ទាប់ពីសម្ដេចទទួលបានព័ត៌មានថា មានមនុស្សមួយក្រុម កំពុងកៀងគរអ្នករត់ម៉ុតូឌុប និងកង់បីឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋភិបាល ដោយយកលេសថា រដ្ឋភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនីចរាចរណ៍វិនិយោគក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះសម្ដេចធិបតីក៏បានព្រមានផងដែរចំពោះការប្រឌិតព័ត៌មានទៅក្រឡៃ ក្នុងន័យអវិជ្ជមាននឹងត្រូវប្រឈមមុខច្បាប់ដោយពុំមានការលើកលែង។

ស្របពេលជាមួយគ្នានេះប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្កុំអង្គការសមាគមសង្គមស៊ីវិលទាំងអស់គ្នាជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិតជាសោកស្តាយ ចំពោះជនជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបង្កើតព័ត៌មានបំពុលសង្គម បំភ័ន្ត បំផ្លើស ព័ត៌មាន ដើម្បីកេងចំណេញនយោបាយទៅវិញ ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ រាជរដ្ឋាភិបាលកំពុងខិតខំធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការរីកចម្រើនប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។

ប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានយល់យ៉ាងច្បាស់ថា នយោបាយខ្មៅកខ្វក់ជ្រុលនិយមរបស់ក្រុមជនអគតិមួយក្ដាប់តូច គឺជាជំងឺសង្គមដែលត្រូវរួមគ្នាកម្ចាត់ចោល។ ប្រជាពលរដ្ឋបានថ្កោលយ៉ាងដាច់អហង្ការចំពោះជនជ្រុលនិយមបំពុលសង្គមទាំងនោះ ហើយប្ដេជ្ញាចូលរួម ពួតដៃគ្នា សាមគ្គីគ្នា ស្នេហាជាតិ មានស្មារតីជាតិនិយមកាន់តែខ្លាំងឡើង និងទប់ស្កាត់មិនឱ្យជនណាក្រុមណាមកបង្កើតព័ត៌មានធ្វើឱ្យមានភាពវឹកវរនៅក្នុងប្រទេសកម្ពុជាជាដាច់ខាត។

ក្នុងឱកាសនោះពលរដ្ឋប្រកបរបរនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់គ្នា បានអំពាវនាវដល់មហាជនខ្មែររួមសាមគ្គីគ្នា បណ្តុះមនិសិកា ស្នេហាជាតិឱ្យកាន់តែរឹងមាំ  ពិសេសសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលប្រឌិតនិងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីរូបភាពកេងចំណេញនយោបាយដែលចង់ធ្វើឲ្យប្រទេសកម្ពុជាមានភាពវឹកវរ៕

អត្ថបទដែលជាប់ទាក់ទង