មន្រ្តីជំនាញក.ប.ប. ខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ចុះផ្សព្វផ្សាយនូវចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅអនុវិទ្យាល័យ ឆែប និងវិទ្យាល័យដូនទន់
ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ចុះផ្សព្វផ្សាយនូវចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូចំនួន ៣៥០នាក់ ស្ថិតនៅអនុវិទ្យាល័យ ឆែប និងវិទ្យាល័យដូនទន់ នៃខេត្តព្រះវិហារ។
ការផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹងនេះគឺមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលជាអ្នកប្រើប្រាស់ផលិតផល និងបរិភោគម្ហូបអាហារប្រចាំថ្ងៃ ក្នុងការស្វែងយល់ថាអ្វីដែលជាម្ហូបអាហារមានសុវត្ថិភាព អ្វីជាម្ហូបអាហារដែលពុំមានសុវត្ថិភាព និងការយល់ច្បាស់ពីទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវតាមស្ដង់ដាអនាម័យ។
ក្នុងឱកាសនោះ មន្រ្តីជំនាញបានចែកខិត្តបណ្ណជូនសាលារៀនក្នុងការបិទនិងចែករំលែកបន្តពីចំណេះដឹងផ្នែកម្ហូបអាហារមួយនេះផងដែរ៕

