**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល

គ្រួសារសពក្មេងស្រី៣នាក់ ដែលរងគ្រោះដោយករណីលង់ទឹកស្រះស្លាប់ នៅភូមិកោះគ សង្កាត់រកាខ្ពស់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ភ្នំពេញ៖ គ្រួសារសពក្មេងស្រី៣នាក់ដែលរងគ្រោះដោយករណីលង់ទឹកស្រះស្លាប់ នៅភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូសាខា ,អនុសាខាក្រុង និងមន្ទីរសង្គមកិច្ចខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយសមនុស្សធម៌ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពក្មេងស្រីទាំង៣ដល់លំនៅឋានផ្ទាល់។

មានមតិសំណេះសំណាលនាឱកាសនោះ លោក ទៀង សុគន្ធ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរក្រៃលែង។

លោកនាយកបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ពិសេសសម្តេចក៏បានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ហើយត្រូវចុះសួរសុខទុក្ខដោយផ្ទាល់ដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះមហន្តរាយផ្សេងៗនៅតាមសហគមន៍ ដោយគ្មានការប្រកាន់នូវវណ្ណៈ ពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

នៅក្នុងឱកាសនោះដែរ លោកនាយកសាខាក៏បានសម្តែងនូវការចូលរួមរំលែកដ៏ក្រៀមមក្រំ និងសោកស្តាយជាពន់ពេកជាមួយគ្រួសាររងគ្រោះទាំងអស់ ព្រមទាំង បានផ្តល់នូវការលើកទឹកចិត្ត សូមបងប្អូនទាំងអស់មេត្តាកាត់ចិត្តទប់អារម្មណ៍ព្រោះរឿងអ្វីៗ វាក៏បានកន្លងហួសផុតទៅហើយអ្វីយើងត្រូវគិតនោះគឺ បងប្អូនត្រូវខិតខំប្រកបរបររកស៊ីសម្រាប់ក្រុមគ្រួសារនីមួយៗបន្តទៀត ដើម្បីគ្រួសាររស់នៅបានសមរម្យសម្រាប់សេចក្តីសុខក្សេមក្សាន្តនាថ្ងៃខាងមុខបន្តទៀត។

សម្ភារនិងថវិកា ដែលប្រតិភូសាខាបានឧបត្ថម្ភជូនគ្រួសារជនរងគ្រោះដោយក្នុង១គ្រួសារៗបានទទួលមាន៖ អង្ករ ៥០ គីឡូក្រាម ,មី ២កេស ,ទឹកសុទ្ធ ២កេស ភេសជ្ជៈ ២កេស ,ទឹកត្រី ២យួរ , ទឹកស៊ីអុីវ ២យួរ និងថវិកាចំនួន ៦០ម៉ឺនរៀល។ ជាមួយគ្នានេះ អនុសាខា កក្រក ក្រុងតាខ្មៅ បានផ្តល់អំណោយបន្ថែមជូនក្នុង១គ្រួសារនូវ អង្ករ ៥០គីឡូក្រាម ,ទឹកត្រី ១យួរ ,ថវិកា ២០ម៉ឺនរៀល ,មន្ទីរសង្គមកិច្ចខេត្ត ថវិកាក្នុង១គ្រួសារ ចំនួន ១០ម៉ឺនរៀល និងសមាគមមិត្តដើម្បូីមិត្ត បានផ្តល់ជូន ថវិកា ១០ម៉ឺនរៀលក្នុង១គ្រួសារៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង