**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រកាសសមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងវិស័យអភិវឌ្ឍជនបទ

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រកាសសមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងវិស័យអភិវឌ្ឍជនបទ ចំនួន ៣៣៥រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលម៉ានី នៃអគារ The KAMPUS ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រសួង, ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទសរុបចំនួន ៣៧៨រូប។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់ ឯកឧត្តម អ៊ុក ពញ្ញា ប្រធានក្រុមការងារសហភាពសហព័ន្ធ យុវជនកម្ពុជា វិស័យអភិវឌ្ឍន៍ជនបទ, ការអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យ អភិវឌ្ឍន៍ជនបទ ដោយ ឯកឧត្តម ចាន់ សុវុឌ្ឍ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា, ពិធីប្រគល់សេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.វិស័យអភិវឌ្ឍន៍ជនបទ ដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ពិត ករុណា ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន
បានសម្ដែងនូវការគាំទ្រ និងអបអរសាទរចំពោះ ក្រុមការងារ ស.ស.យ.ក ក្នុងវិស័យអភិវឌ្ឍជនបទ ដែលទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមជាសមាជិក សមាជិកា នៃមហាគ្រួសារ ស.ស.យ.ក ក្រោមការដឹកនាំប្រកបដោយថាមពល សមត្ថភាព បញ្ញាញាណ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានរំលឹកអំពីស្ថានការណ៍ដ៏សោកនាដកម្មនាអតីតកាល ដែលបានធ្វើឱ្យអ្នកស្នេហាជាតិ រួមជាមួយយុវជនបានចាប់ដៃគ្នាបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” នៅថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រោមការដឹកនាំរបស់ សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិផ្សេងទៀត រួមសាមគ្គីគ្នារំដោះជាតិ ដណ្តើមយកមកវិញនូវសិទ្ធិសេរីភាព និងបានសង្គ្រោះអាយុជីវិតរបស់ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយទទួលបានជ័យជម្នះទាំងស្រុង នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩។

ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានខិតខំទប់ស្កាត់ការពារការវិលត្រឡប់របស់ខ្មែក្រហម និងខិតខំស្តារ និងអភិវឌ្ឍប្រទេសពីគំនរផេះផង់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានខិតខំចរចាជាមួយខ្មែរគ្រប់ភាគី ដើម្បីស្វែងរកការបង្រួបបង្រួមជាតិ និងបានដាក់ចេញព្រមទាំងអនុវត្តបានជោគជ័យនូវនយោបាយ “ឈ្នះ-ឈ្នះ” ក្នុងគោលដៅពន្លត់ភ្លើងសង្គ្រាម និងនាំគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល រួមនឹងការអនុវត្តកម្មវិធីកំណែទម្រង់នានាប្រកបដោយជោគជ័យ និងប្រសិទ្ធភាពបំផុត។

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា បច្ចុប្បន្ន រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវ័ន្ត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ ក្រោមបាវចនា៖កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដើម្បីជំរុញកម្ពុជាឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់យុវជនជាសមាជិក សមាជិកា នៃមហាគ្រួសារ ស.ស.យ.ក ចាប់យកកាលានុវត្តភាពនានា ដើម្បីប្រែក្លាយខ្លួនទៅជាកម្លាំងចលករដ៏ស្មោះស្ម័គ្រ សាមគ្គីភាពរឹងមាំ និងពោពេញដោយសមត្ថភាព ក្នុងស្មារតី និងឆន្ទៈ ចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានជាដាច់ខាតនូវសន្តិភាព សុខដុមរមនារបស់ប្រជាជន និងខិតខំបន្តអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយវិបុលភាព និងស៊ីវិល័យ ៕

អត្ថបទដែលជាប់ទាក់ទង