**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

សត្វស្លាបជាច្រើនប្រភេទប្រមូលផ្ដុំគ្នារស់នៅតំបន់អភិរក្សមួយកន្លែង នៅស្រុកពារាំង

ភ្នំពេញ៖ សត្វស្លាបជាច្រើនប្រភេទមានទាំងននាលខ្យង សត្វកុក សំបកទំពាំង និងសត្វផ្សេងៗជាច្រើនទៀត បានពពាក់ពពូនគ្នាមកសំងំរស់នៅ តំបន់ព្រៃអភិរក្សមួយកន្លែង ដែលមានឈ្មោះថាតំបន់អភិរក្ស ទំនប់ ចាំក្កាន់ ស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង បានធ្វើឲ្យតំបន់មួយនេះក្លាយទៅជាតំបន់មួយពោរពេញភាពទាក់ទាញ ទៅដោយសោភ័ណភាពស្រស់ស្អាតប្លែកបន្ថែមទៀត។

ជាមួយនឹងសំឡេងសត្វយ៉ាងកងបំពងនាពេលល្ងាច ដែលធ្វើឲ្យប្រជាពលរដ្ឋគាត់ធ្វើស្រែចំការនៅទីនោះ សប្បាយចិត្តដោយឃើញសត្វមករស់នៅច្រើន។

នេះគឺជាជម្រកថ្មីមួយទៀតសម្រាប់ហ្វូងសត្វស្លាបទាំងអស់នេះបន្ទាប់ពី តំបន់អភិរក្សបឹងស្នេហ៍ ទួលពាន់តាឡី ដែលមានសត្វ ជាច្រើនកំពុងតែរស់នៅទីនោះ ហើយសព្វថ្ងៃនេះសត្វស្លាប់ទាំងអស់នោះក៏បានមករស់នៅទីនេះខ្លះ ព្រោះថាទីនេះមានតំបន់អភិរក្សដែលមានព្រៃធំល្វឹងល្វើយដែល ដែលជាកត្តាមួយដ៏សំខាន់សម្រាប់ ហ្វូងសត្វទាំងអស់នេះមករស់នៅទីនេះប្រកបដោយសុវត្ថិភាព។

បើតាមលោក លី សាមុត ដែលជាសមាជិកក្រុមប្រឹក្សាឃុំព្រៃព្នៅ ក៏បានមានប្រសាសន៍លើកឡើងថា សត្វនៅទីនេះមានច្រើន តែតាមការសង្កេតឃើញថាមានននាលខ្យងរស់នៅច្រើនជាគេ បន្ទាប់មកក៏មានសត្វដូចជាកុក ខ្វែក ក្អែកទឹក និងសត្វផ្សេងៗជាច្រើនទៀតដែលរស់នៅទីនេះផងដែរ។

លោកក៏បានបន្ថែមទៀតថា ឃុំនឹងបន្តខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាអភិរក្សទីតាំងមួយនេះ ឲ្យមានសុវត្ថិភាពខ្ពស់បន្ថែមទៀតធ្វើយ៉ាងណាដើម្បីឲ្យសត្វដែលរស់នៅទីនេះប្រកបដោយសុវត្ថិភាព និងអាចឈានទៅដល់ការទាក់ ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅពេលខាងមុខនោះផងដែរ។

មិនត្រឹមតែក្រុមប្រឹក្សាឃុំប៉ុណ្ណោះទេ លោកមេប៉ុស្តិ៍ដែលប្រចាំការនៅក្នុងឃុំព្រៃព្នៅនោះក៏បានយកចិត្តទុកដាក់ខ្នះខ្នែងក្នុងការខិតខំថែរក្សាសត្វទាំងអស់នេះផងដែរដោយលោកតែងតែព្យាយាមចុះពិនិត្យនិងសង្កេត ស្ទើរតែរៀងរាល់ល្ងាចនៅតំបន់មួយនេះធ្វើយ៉ាងណាដើម្បីការពារកុំឲ្យមានប្រជាពលរដ្ឋគាត់ចូលបបាញ់សត្វនៅទីនេះតែធ្វើបង្កឲ្យមានការរំខានដល់ការរស់នៅរបស់សត្វទាំងអស់នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង