**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

ក្រុម Hezbollah ប្រើយន្តហោះដ្រូន វាយប្រហារលើតំបន់ឃ្លាំមើល របស់អ៊ីស្រាអែល នៅស៊ីរី

ហ៊្សេរុយសាឡិម៖ ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់និយាយថា ខ្លួនបានបើកការវាយប្រហារដោយយន្តហោះដ្រូនទៅលើភ្នំ Hermon នៃតំបន់ Golan Heights របស់អ៉ីស្រាអែលកាន់កាប់នៅស៉ីរី ហើយមានមជ្ឈមណ្ឌលឃ្លាំមើលដ៏សំខាន់មួយនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០២៤។

Hezbollah ថានេះគឺជាបំផ្ទុះលើកដំបូងរបស់ខ្លួន ចាប់តាំងពីការបាញ់ផ្លោងដាក់គ្នាជាមួយអ៉ីស្រាអែល នៅថ្ងៃទី៨ ខែតុលា ពោលគឺមួយថ្ងៃក្រោយសង្រ្គាមហ្កាហ្សាផ្ទុះឡើង។ ទោះជាធ្លាប់វាយលុកលើទីតាំងផ្សេងៗនៅក្នុងតំបន់ Golan Heights ក៏ដោយ តែការកំណត់គោលដៅលើកនេះ គឺធ្វើឡើងនៅលើទីតាំងយោធាដ៏សំខាន់មួយរបស់អ៉ីស្រាអែល។

អ៉ីស្រាអែល មានកន្លែងឃ្លាំមើល ចារកម្ម និងប្រព័ន្ធការពារដែនអាកាសសំខាន់ៗ នៅលើភ្នំ Hermon ជាទីដែលអាចមើលឃើញរដ្ឋធានីស៉ីរីពីលើអាកាស និងសម្រាប់បម្រើដល់ការឃ្លាំមើលស៉ីរី អ៉ីរ៉ាក់ ហ៊្សកដានី និងផ្នែកខ្លះនៃប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីសង្រ្គាមអារ៉ាប់-អ៉ីស្រាអែលឆ្នាំ ១៩៧៣។ ចំណែក ខាងអ៉ីស្រាអែល នៅមិនទាន់មានការបញ្ជាក់ទេ ជុំវិញការអះអាងនេះ។

គួរបញ្ជាក់ថា ជម្លោះរវាងក្រុម Hezbollah និងអ៉ីស្រាអែលបាននិងកំពុងកើនឡើងជាលំដាប់ ដោយបង្កើនការភ័យខ្លាចពីសង្គ្រាមទ្រង់ទ្រាយធំ ខណៈភាគីទាំងពីរថាចង់ចៀសវាង ហើយក្រុមអ្នកការទូកំពុងធ្វើការដើម្បីទប់ស្កាត់។ កន្លងមក Hezbollah និយាយថាប្រតិបត្តិការនៃក្រុមរបស់ខ្លួននឹងបញ្ឈប់ នៅពេលដែលសង្គ្រាមហ្កាហ្សាបិទបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង