**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទវិភាគ៖ពិភពលោកទាំងមូលបានមើលឃើញយ៉ាងច្បាស់នូវសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលប្រទេសចិនទទួលបានក្នុងការការពារសិទ្ធិមនុស្ស

កាលពីថ្ងៃទី៤ខែកក្កដាតាមម៉ោងក្នុងតំបន់ នៅក្រុងហ្សឺណែវរបស់ស្វ៊ីស ។ ពេលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអនុម័តជាឯកច្ឆន្ទនូវរបាយការណ៍ស្តីពីការទទួលការត្រួត

ពិនិត្យសិទ្ធិមនុស្សជុំទី៤របស់ចិន ក្នុងសាលប្រជុំបានលាន់ឮស្នូរទះដៃយ៉ាងកក់ក្តៅ តំណាងរបស់ប្រទេសជាច្រើនបានសម្តែងការជូនពរចំពោះគណៈប្រតិភូចិន ។ ប្រទេសជាង១២០បានទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស ហើយប្រទេសដែលថ្លែងសុន្ទរកថាភាគច្រើនបានវាយតម្លៃខ្ពស់ចំពោះការការពារសិទ្ធិមនុស្សរបស់ចិនក្នុងរយៈពេលដ៏ខ្លីៗ។ល។
តើមតិយោបល់ជាឯកច្ឆន្ទអំពីសិទ្ធិមនុស្សរបស់ចិនទាំងនេះគឺមកពីណា?ការពិតបានផ្តល់ចម្លើយហើយ ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់ការចាត់ទុកសិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍ជាសិទ្ធិមនុស្សមូលដ្ឋានដ៏សំខាន់បំផុត ដោយបានលើកឡើងប្រកបដោយការច្នៃប្រឌិតថ្មីថា “ការរស់រានមានជីវិតជាមូលដ្ឋាននៃការទទួលសិទ្ធិមនុស្សទាំងអស់ ជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនជាសិទ្ធិមនុស្សដ៏ធំបំផុត។” ពីការដោះស្រាយជាលក្ខណៈប្រវត្តិសាស្ត្រនូវបញ្ហាក្រីក្រដាច់ខាត និងការកសាងបានសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ដល់ការកសាងបានប្រព័ន្ធអប់រំ សង្គមធានា សុខាភិបាល និងបណ្តាញសេវា ៥G ដែលប្រកបដោយទ្រង់ទ្រាយធំបំផុតលើពិភពលោកទាំងមូល ពិភពលោកទាំងមូលបានមើលឃើញយ៉ាងច្បាស់នូវសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលប្រទេសចិនទទួលបានក្នុងការការពារសិទ្ធិមនុស្ស។
សិទ្ធិមនុស្សមិនមែនជាសិទ្ធិពិសេសរបស់មនុស្សមួយចំនួននោះទេ តែគឺជាសិទ្ធិដែលមនុស្សទាំងអស់គ្នាទទួលបានដោយស្មើគ្នា ។ នៅប្រទេសចិនដែលមានជនជាតិជាច្រើននេះ ចំណុចនេះត្រូវបានបង្ហាញយ៉ាងលេចធ្លោណាស់ ។ ជនជាតិភាគតិចមិនត្រឹមតែមានសេរីភាពខាងជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងក៏ទទួលបានសិទ្ធិប្រើប្រាស់និងអភិវឌ្ឍអក្សរនិងភាសារបស់ជនជាតិខ្លួនឯងដែរ ។
ព្រមពេលជាមួយគ្នានេះ មិត្តភក្តិអន្តរជាតិកាន់តែច្រើនឡើងៗបានទៅដល់ប្រទេសចិននិងឈ្វេងយល់ពីប្រទេសចិន ពួកគេលែងត្រូវបិទបាំងដោយ “ការពិពណ៌នាខាងសិទ្ធិមនុស្ស”របស់ប្រទេសលោកខាងលិចទៀតឡើយ។ ទន្ទឹមនឹងប្រទេសចិនដាក់ចេញវិធានការមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេសក្នុងការទៅទស្សនាប្រទេសចិន លើបណ្តាញទំនាក់ទំនងសង្គមបរទេសបានលេចចេញព័ត៌មានជាច្រើនអំពីការធ្វើទេសចរណ៍នៅប្រទេសចិន ។ អារម្មណ៍សុវត្ថិភាពដ៏ខ្ពស់ ផ្លូវដែកល្បឿនលឿនដែលបើកបររហ័ស យន្តហោះគ្មានមនុស្សបើកដែលបញ្ជូនអាហារនិងរថយន្តថាមពលថ្មី។ល។ សភាពការណ៍ទាំងនេះនាំឱ្យអ្នកទេសចរបរទេសភ្ញាក់ផ្អើលហើយមានចំណាប់អារម្មណ៍ថា អ្វីដែលបានស្តាប់កាលពីមុនសុទ្ធតែជាពាក្យកុហក! ក្នុងបរិបទបែបនេះ សាលប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានលាន់ឮស្នូរទះដៃយ៉ាងកក់ក្តៅ ក៏ជាការឆ្លើយតបយ៉ាងខ្លាំងចំពោះប្រទេសប៉ែកខាងលិចដែលបានមួលបង្កាច់សិទ្ធិមនុស្សរបស់ចិនក្នុងរយៈពេលជាយូរដែរ ។
មិនត្រឹមប៉ុណ្ណោះទេ ការរួមចំណែករបស់ចិនចំពោះកិច្ចការសិទ្ធិមនុស្សអន្តរជាតិក៏ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយដែរ ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអនុម័តជាច្រើនលើកលើសេចក្តីសម្រេចចិត្តស្តីពីការរួមចំណែកនៃការអភិវឌ្ឍចំពោះការទទួលសិទ្ធិមនុស្សទាំងអស់ដែលលើកឡើងដោយប្រទេសចិន ដែលបង្ហាញយ៉ាងពេញលេញនូវលទ្ធភាពអាចធ្វើទៅបាននៃតម្រិះប្រាជ្ញារបស់ចិន ។
ក្នុងដំណើរនេះ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានក្លាយជាគំរូជាក់ស្តែងនៃការជំរុញសិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍ ។ ចាប់ពីបានលើកឡើងនូវគំនិតផ្តួចផ្តើមនេះមក បានជំរុញការវិនិយោគជិត១ទ្រីលានដុល្លារអាមេរិកក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ដែលបានកកើតជាគម្រោងកិច្ចសហប្រតិបត្តិការចំនួនជាង៣ពាន់ ក៏ដូចជាជួយមនុស្សជិត៤០លាននាក់ឱ្យបម្រះខ្លួនចេញពីភាពក្រីក្រ ។
បច្ចុប្បន្ននេះ ចិនកំពុងជំរុញការកសាងទំនើបកម្មតាមបែបផែនចិន ។ នេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនចិននិងពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យរូបមន្តអភិវឌ្ឍន៍នៃសិទ្ធិមនុស្សកាន់តែសំបូរបែបផងដែរ ។ ចិនរីករាយបន្តរួមសហការជាមួយប្រទេសនានា ដើម្បីជំរុញឱ្យកិច្ចការសិទ្ធិមនុស្សពិភពលោករីកចម្រើនទៅមុខ ៕

អត្ថបទដែលជាប់ទាក់ទង