**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ លង់ទឹកអាងក្នុងបន្ទប់ទឹកស្លាប់ នៅស្រុកក្រគរ

ភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង០០នាទី មានករណីក្មេងប្រុស១នាក់ លង់ទឹកអាងក្នុងបន្ទប់ទឹកស្លាប់ កើតហេតុ នៅចំណុចអាងទឹកក្នុងបន្ទប់ទឹកខាងក្រោយផ្ទះចម្ងាយ១០ម៉ែត្រ ស្ថិតនៅភូមិសារវន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ សពឈ្មោះ ម៉ើ សេងមួយ ហៅមួយ ភេទប្រុស អាយុ២ខួប៥ខែ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុកមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថាយោងកំណត់ហេតុបំភ្លឺរបស់ឈ្មោះ ជុក មុត ភេទប្រុស អាយុ៤៤ ត្រូវជាឪពុកបង្កើតនៃសព រស់នៅភូមិឃុំកើតហេតុខាងលើ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង១១នឹង០០នាទី ខ្លួនកំពុងរៀបឥដ្ឋនៅឯទ្រុងជ្រូកនៅខាងក្រោយផ្ទះចម្ងាយប្រហែល២០ម៉ែត្រ ពេលខ្លួនកំពុងរៀបឥដ្ឋ ស្រាប់តែប្រពន្ធរបស់ខ្លួនបានសួរខ្លួនថា ឃើញកូនឬអត់ ខ្លួនបានតបទៅវិញថាអត់បានឃើញទេ ហើយក៏បាននាំគ្នាដើររក បន្ទាប់មកខ្លួនក៏បានចូលរកក្នុងបន្ទប់ទឹក ខាងក្រោយផ្ទះស្រាប់តែ ឃើញកូនអណ្ដែតក្នុងអាងទឹក ក្នុងបន្ទប់ទឹក វេលាប្រហែលម៉ោង១១និង ២០នាទី ហើយខ្លួនក៏លើកកូនរលាក់ រួចហើយក៏ស្រែកហៅ ប្រពន្ធមកជួយ តែកូននៅតែមិនដឹងខ្លួន រួចក៏នាំយកទៅមណ្ឌលសុខភាពឃុំស្នាអន្សា ពេលទៅដល់គ្រូពេទ្យក៏បានពិនិត្យ ហើយគ្រូពេទ្យប្រាប់ថា កូនប្អូនឯងសង្គ្រោះលែងបានហើយ ខ្លួននឹងក្រុមគ្រួសារក៏យកសពកូនមកផ្ទះ ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះតែម្ដង។

យោងតាមកំណត់ហេតុបំភ្លឺរបស់ឈ្មោះ អ៊ុក ស្រីអែម ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយរបស់សពរស់នៅភូមិឃុំកើតហេតុខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង០០នាទី នាងខ្ញុំបានទុកកូន ឈ្មោះ ម៉ើ សេងមួយ នៅក្រោមផ្ទះតែម្នាក់ឯង ហើយនាងខ្ញុំ ក៏បានយកសម្លរទៅឲ្យប្អូនឈ្មោះ ពុទ្ធា នៅខាងកើតផ្ទះចម្ងាយប្រហែល៣០ម៉ែត្រ ហើយខ្លួនក៏ត្រឡប់មកដល់ផ្ទះវិញ ប្រហែលម៉ោង១១និង១៥ នាទី ចំពេលកូនពីរនាក់ទៀត មកពីសាលារៀន ហើយខ្លួនក៏ឃើញបាត់កូនឈ្មោះ ម៉ើ សេងមួយ ពេលនោះនាងខ្ញុំក៏បានស្រែកសួរប្ដីដែលកំពុងរៀបឥដ្ឋ នៅទ្រុង ជ្រូកក្រោយផ្ទះ ហើយប្ដីឆ្លើយថាមិនបានឃើញទេ បន្ទាប់មកក៏បាននាំគ្នាដើររក រហូតដល់វេលាម៉ោងប្រហែល ១១និង២០ នាទី ស្រាប់លឺប្ដីស្រែកពីបន្ទប់ទឹក ថាកូនបានលង់ទឹកក្នុងអាងហើយមកជួយផង បន្ទាប់មកក៏បានដឹងកូនទៅមណ្ឌលសុខភាពឃុំស្នាអន្សា ពេលទៅដល់គ្រូពេទ្យបានមកពិនិត្យរួចហើយ ប្រាប់ថាកូនរបស់នាងខ្ញុំបានស្លាប់បាត់ហើយ។បន្ទាប់មកខ្លួននឹងក្រុមគ្រួសារបាននាំសពកូនមកផ្ទះធ្វើបុណ្យតាមប្រពៃណីតែម្ដង។ ក្រោយពិនិត្យបំភ្លឺជុំវិញកន្លែងកើតហេតុ និងសពរួចមកក្រុមការងារអាចសណ្ឋានបានថាករណីខាងលើពុំពាក់ព័ន្ធករណីឃាតកម្មទេ។

រួចធ្វើកំណត់ហេតុប្រគល់សាកសពអោយទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧និង១៩នាទី៕

អត្ថបទដែលជាប់ទាក់ទង