រដូវវស្សាការងារកាត់សម្អាតស្មៅ និងកូនរុក្ខជាតិនានានៅក្នុងរមណីយដ្ឋានអង្គរ កាន់តែមមាញឹក

ភ្នំពេញ៖ ក្រុមការងារសម្អាតបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា បានបន្តសម្អាតកាត់ស្មៅ និងកូនរុក្ខជាតិនៅតាមគោលដៅរបស់ខ្លួន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាបាននូវសោភ័ណភាពស្រស់ស្អាតជាប្រចាំ។
ជាពិសេសនៅរដូវវស្សា ខណៈមានភ្លៀងញឹកញាប់ ក្រុមការងារតាមគោលដៅនីមួយៗកាន់តែពន្លឿនសកម្មភាពការងារដើម្បីឱ្យទាន់សភាពការណ៍៕

