**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ទីលានកែច្នៃ និងទុកដាក់សំរាម ស្តង់ដារ ១កន្លែង របស់ខេត្តកំពង់ចាម ស្ថាបនាបានជាង៨០%ហើយ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីលានកែច្នៃ និងទុកដាក់សំរាម ១កន្លែង ស្ថិតក្នុងស្រុកកំពង់សៀម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញ ដល់ មន្ត្រី ពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យ ជួយផ្សព្វផ្សាយដល់ បងប្អូនប្រជាពលរដ្ឋ តាមទីប្រជុំជនឱ្យបានយល់ដឹងពីបញ្ហាសំរាម ពិសេសត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បី បង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាមសម្រាប់ធ្វើ ការដឹកជញ្ជូន។

គួរបញ្ជាក់ថា គម្រោងសាងសង់ទីលាន ទុកដាក់ សំរាម ថ្មី នេះ មាន ផ្ទៃដី ទំហំ ៨.១៥ ហិកតា ក្នុងនោះ ទីលាន ទុកដាក់ សំរាម ទំហំ ១.៣ហិកតា អាងប្រព្រឹត្តិកម្មទឹករងៃ ៤អាង ការធ្វើឲ្យប្រសើរឡើងនូវ ផ្លូវចូលទៅទីលាន ចំនួន ១ខ្សែ ដែល មាន ប្រវែង ២២១៨ម៉ែត្រ ការ ធ្វើ ផ្លូវ បេតុង នៅ ក្នុង ទីលាន ប្រវែង ១២៤៤ម៉ែត្រ ច្រក ទ្វារ ចូល និង របង ៣០១០.២៦ម៉ែត្រ ប៉ុស្តិ៍ យាម ទំហំ ៣.៥ x២.៥ម៉ែត្រ ១កន្លែង អគារការិយាល័យ និងកន្លែងស្នាក់នៅ កំពស់ ២ជាន់ ទំហំ២៥x១២ម៉ែត្រ ១អាគារ កន្លែងថ្លឹងរថយន្ត 40t-60t ចំនួន ១កន្លែង ទំហំ ១៩x៦ម៉ែត្រ អគារញែកសំរាម (MRF) ១អាគារ ទំហំ ៣៥x២៦ម៉ែត្រ អគាររោងជាង ១អាគារ ទំហំ ៣១x១០ម៉ែត្រ អគារស្តុកទុកសំណល់ដែលគ្រោះថ្នាក់បណ្តោះអាសន្ន ១អាគារ ទំហំ ១៥x១២ម៉ែត្រ អគារផ្គត់ផ្គង់ថាមពលភ្លើង និងទឹក (ម២) ១អាគារ ទំហំ ១០x៦ម៉ែត្រ កន្លែងលាងសម្អាតរថយន្ត ១អាគារ ទំហំ ៣១x៣.៥ម៉ែត្រ អគារធ្វើជីកំប៉ុស (composting) ១អាគារ ទំហំ ៣៥x២៦ម៉ែត្រ រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ ចំនួន ១កន្លែង ទំហំ ៣៥x៣៥ម៉ែត្រ ប្រព័ន្ធសូលាថាមពលព្រះអាទិត្យ ៦០KW ចំនួន ១កន្លែង។

អនុគម្រោងសាងសង់ទីលានទុកដាក់សំរាម នេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម ខនស្ត្រាក់ស្សិន និងអេឡិចទ្រិច ខូអិលធីឌី ប៊ីអេម. ចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ពោលគឺគម្រោងនេះត្រូវប្រេីប្រាស់ រយៈពេល ១៧ខែ ប៉ុន្តែការងារសាងសង់ត្រូវបានសម្រេចមុនផែនការ ដែលបានគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង