**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចធិបតី៖ រាជរដ្ឋាភិបាល គ្មានគោលការណ៍ហាមឃាត់សប្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ គឺមានតែលើកទឹកចិត្តបន្ថែម

ភ្នំពេញ៖ សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលគ្មានគោលការណ៍ហាមឃាត់សប្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ គឺមានតែលើកទឹកចិត្តបន្ថែមឱ្យសហគមន៍ និងសប្បុរសជនចូលរួមក្នុងចលនាលើកកម្ពស់វិស័យអប់រំ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី បានមានប្រសាសន៍ថា កន្លែងខ្លះដោយសារតម្រូវការលឿន រដ្ឋដោះស្រាយមិនទាន់ ដូច្នេះលោកគ្រូអ្នកគ្រូបានធ្វើចលនាជាមួយប្រជាពលរដ្ឋ ដើម្បីរៀបចំឱ្យបានបន្ទប់បង្រៀនបណ្ដោះអាសន្នសិន។ ពិតណាស់ រដ្ឋបានកសាងអគារសិក្សារៀងរាល់ឆ្នាំ ប៉ុន្តែក៏នៅតែបន្តកសាងជូនសាលារៀនបន្តទៅទៀត។ ការចូលរួមរបស់សហគមន៍ជាមួយវិស័យអប់រំនេះ គឺពិតជាមានសំខាន់ណាស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋមន្ត្រីក្រសួងអប់រំបន្ថែមទៀតថា ទោះបីអនុវត្តយន្តការអ្វីក៏ដោយ គឺកុំដាក់កំហិតឱ្យឪពុកម្ដាយ អាណាព្យាបាលសិស្សឱ្យបង់ប្រាក់ប៉ុណ្ណេះប៉ុណ្ណោះទៅឱ្យសាលា ឬទៅឱ្យគ្រូបង្រៀនរបស់រដ្ឋ។ តែប្រសិនបើសហគមន៍ ឬឪពុកម្ដាយចូលរួមដោយការស្ម័គ្រចិត្ត ក៏កុំហាមឃាត់ឱ្យសោះ។

សម្ដេចធិបតីបានថ្លែងថា «យើងគ្មានសិទ្ធិហាមឪពុកម្ដាយ ឬសប្បុរសជនឱ្យចូលទៅជួយអភិវឌ្ឍសាលារៀន ឬកសាងសមិទ្ធផលក្នុងសាលារៀននោះទេ ថែមទាំងលើកទឹកចិត្តតទៅទៀត»។

សម្ដេចធិបតីបានបន្តទៀតថា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានដាក់ចេញគោលនយោបាយកសាងច្រើនណាស់នៅទូទាំងប្រទេស ជាង២០ឆ្នាំ ៣០ឆ្នាំមកនេះ ក្នុងនោះក៏មានការចូលរួមពីសប្បុរសជននានាក្នុងការចូលរួមឧបត្ថម្ភដល់សាលារៀនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង