សប្ដាហ៍ទី៤នៃខែមិថុនា ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន៥៤ករណី និងសម្រេចអនុញ្ញាតបានចំនួន ៤៤ករណី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ចាំង សសរពុកមួយចំនួន បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។ជាក់ស្ដែងក្នុងសប្ដាហ៍ទី៤(ទី២៤ដល់ទី២៨) នៃខែមិថុនា ក្រុមការងារសហគមន៍បានចុះពិនិត្យសំណើបានចំនួន ៥៤ករណី និងសម្រេចអនុញ្ញាតបានចំនួន ៤៤ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៥ ដូចខាងក្រោម៖
– ស្រុកបន្ទាយស្រីអនុញ្ញាតបាន ៨ករណី
១.អ្នកស្រី កែវ សារួន អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ជួសជុលសំយាបផ្ទះបាយ)
២.លោក ជុន សារ៉ាត អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ជួសជុលដំបូល និងជញ្ជាំងផ្ទះ)
៣.លោក លី វាសនា អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ជួសជុលសំយាបមុខផ្ទះ រុះរើសំយាបរោងបាយចាស់ចេញ តសំយាបចំហៀងផ្ទះធ្វើជាផ្ទះបាយ)
៤.អ្នកស្រី រិន ឡែម អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (ប្តូររតផ្ទះ តសំយាបគ្របជណ្តើរ ជួសជុលដំបូលផ្ទះ និងជួសជុលជញ្ជាំងផ្ទះ)
៥.លោក សួន ភារម្យ អាសយដ្ឋាននៅ ភូមិថ្នល់ទទឹង ឃុំព្រះដាក់(ជួសជុលដំបូលផ្ទះ ប្តូរជញ្ជាំងផ្ទះ និងចាក់ដី)
៦.អ្នកស្រី អ៊ីង អន អាសយដ្ឋាននៅ ភូមិតាត្រៃ ឃុំព្រះដាក់(ជួសជុលប្តូរដំបូលផ្ទះ និងដំបូលសំយាប)
៧.អ្នកស្រី រដ្ឋ សុភា អាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក (ជួសជុលប្តូរដំបូលផ្ទះ និងប្តូរដំបូលសំយាប)
៨.អ្នកស្រី ភឿន ប៉ិក អាសយដ្ឋាននៅ ភូមិជ័យ ឃុំរុនតាឯក (ជួសជុលជញ្ជាំងផ្ទះ និងជួសជុលបង្គន់ចាស់)
– ស្រុកប្រាសាទបាគងអនុញ្ញាតបាន ៣ករណី
១.អ្នកស្រី ឆាន់ ចន្ធូ អាសយដ្ឋាននៅ ភូមិគីរីមានន្ទ ឃុំអំពិល (ជួសជុលជញ្ជាំងផ្ទះ)
២.លោក ញ៉េប រ៉ាវ អាសយដ្ឋាននៅ ភូមិគីរីមានន្ទ ឃុំអំពិល (លើកផ្ទះរលំឡើងវិញ)
៣.លោក ហុង ហ៊ាន អាសយដ្ឋាននៅ ភូមិត្រាចជុំ ឃុំអំពិល (ជួសជុលប្តូរដំបូលផ្ទះ តសំយាប និងធ្វើបង្គន់រួមជាមួយបន្ទប់ទឹក)
– ក្រុងសៀមរាបអនុញ្ញាតបាន ២៧ករណី
១.អ្នកស្រី វឿន ស្រីខួច អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (កាត់ជើងសសរពុកផុយ ៦ដើមដាក់ជើងតាងជំនួស និងកឥដ្ឋបាតជញ្ជាំង០.៥ម)
២.លោក សូ លើ អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ជួសជុលដំបូលផ្ទះ និងប្តូរសសរពុក៤ដើម)
៣.អ្នកស្រី ហួន គឹមឈាង អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ធ្វើបង្គន់ និងចាក់ដី)
៤.អ្នកស្រី ម៉ឹង គឹមស្រ៊ុន ភូមិវាល សង្កាត់គោកចក (ធ្វើទ្វារបង និងជួសជុលបង្គន់)
៥.លោក ព្រឹម វីរៈ អាសយដ្ឋាននៅ ភូមិត្រពាំងសេះ សង្កាត់គោកចក (ជួសជុលប្តូរដំបូលផ្ទះ និងធ្វើបង្គន់)
៦.អ្នកស្រី លុច សារី អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (រក្សាទុកសំយាបផ្ទះ)
៧.លោក ឃឿន សិលា អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (ជួសជុលដំបូលផ្ទះនិងដំបូលសំយាប ប្តូរសសរឈើក្រាក់៦ដើម)
៨.លោក សុង សំ អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (ជួសជុលដំបូលផ្ទះបាយ រុះរើរោងគោចាស់ថ្វើថ្មី ជួសជុលរបងចាស់
៩.អ្នកស្រី ឈួម ស៊ីណាត អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលទ្រុងជ្រូកចាស់
១០.អ្នកស្រី កាន់ ស៊ីនួន អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (រក្សាទុកសំយាបដោយកាត់ចេញ១ម និងជួសជុលដំបូលផ្ទះ និងប្តូរសសរពុក៤ដើម)
១១.អ្នកស្រី ថុន កន អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (កឥដ្ឋក្រោមសំយាបផ្ទះជូនម្តាយចាស់ជរាស្នាក់នៅនិងធ្វើបង្គន់)
១២.លោក អឿ កន អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលដំបូល និងជញ្ជាំងសំយាប)
១៣.អ្នកស្រី ហឿន ឆែវ អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (រុះរើផ្ទះបាយចាស់ចេញ តសំយាបក្រោយផ្ទះធ្វើផ្ទះបាយ)
១៤.អ្នកស្រី ស រស្មី អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសស័ង្កសី៨សន្លឹកនៅលើដំបូលផ្ទះ)
១៥.អ្នកស្រី ញឿន កិច អាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់ទឹកវិល (តសំយាបបាំងសាច)
១៦.លោក ឆន ឆើត អាសយដ្ឋាននៅ ភូមិជ័យ សង្កាត់ទឹកវិល (ជួសជុលដំបូលសំយាបមុខផ្ទះ និងជួសជុលរបង)
១៧.លោក ធាវ ធឿត អាសយដ្ឋាននៅ ភូមិទឹកវិល សង្កាត់ទឹកវិល (ជួសជុលដំបូលសំយាបផ្ទះបាយ)
១៨.លោក សៅ រ៉ា អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ជួសជុលសំយាប តសំយាបមុខផ្ទះ និងប្តូរដំបូលរោងបាយ)
១៩.លោក ជុំ វណ្ណា អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ជួសជុលដំបូលផ្ទះ ជួសជុលដំបូលសំយាប និងជួសជុលរបងចាស់)
២០.លោក តិច តង អាសយដ្ឋាននៅ ភូមិជ័យ សង្កាត់ទឹកវិល (ជួសជុលដំបូលផ្ទះ ជួសជុលសំយាបនិងជួសជុលរបងចាស់)
២១.លោក ឌី សំណាង អាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (ធ្វើសួនច្បារមុខសាលារៀនបឋមសិក្សារក្រវ៉ាន់)
២២.អ្នកស្រី ព្រំ ជ្រូក អាសយដ្ឋាននៅ ភូមិរហាល សង្កាត់នគរធំ (ជួសជុលរោងគោនិងចាក់ដីបាតរោងគោ)
២៣.អ្នកស្រី វ៉ាង ហ៊ិន អាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (រុះរើទ្រុងមាន់ចាស់ធ្វើថ្មី)
២៤.
លោក រ៉ិត រ៉ើន អាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (រុះរើសំយាបចាស់ធ្វើថ្មី ជួសជុលដំបូល និងជញ្ជាំងផ្ទះ)
២៥.អ្នកស្រី សូ សកល អាសយដ្ឋាននៅ ភូមិស្រះស្រង់ត្បូង សង្កាត់នគរធំ (រុះរើសំយាបចាស់ធ្វើថ្មី ជួសជុលដំបូល និងជញ្ជាំងផ្ទះ)
២៦.លោក ងឿន ចាន់ អាសយដ្ឋាននៅ ភូមិស្រះស្រង់ត្បូង សង្កាត់នគរធំ (ជួសជុលប្តូរដំបូលផ្ទះ និងប្តូរសសរចាស់ពុក៤ដើម)
២៧អ្នកស្រី រស់ កណ្ណារ៉ា អាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (ជួសជុលដំបូលផ្ទះ និងជួសជុលសំយាប)
– ស្រុកពួកអនុញ្ញាតបាន ៣ករណី
១.លោក ផាវ ផឿយ អាសយដ្ឋាននៅ ភូមិតាស្នេហ៍ ឃុំដូនកែវ ២ករណី
(ជួសជុលប្តូរជញ្ជាំងផ្ទះ ជួសជុលដំបូលផ្ទះ និងជួសជុលសំយាបរោងគោ)
២.អ្នកស្រី ដឿន គីម អាសយដ្ឋាននៅ ភូមិពាម ឃុំដូនកែវ ២ករណី(ជួសជុលដំបូលផ្ទះបាយ)
៣.លោក ឡាច ហ៊ឹម អាសយដ្ឋាននៅ ភូមិព្រៃក្មេង ឃុំខ្នាត (ជួសជុលប្តូរដំបូលផ្ទះ ជួសជុលសំយាបផ្ទះបាយ និងចាក់ដី)
– ស្រុកអង្គរធំអនុញ្ញាតបាន ៣ករណី
១.លោក ភន់ ផាន់ អាសយដ្ឋាននៅ ភូមិភ្លង់ (ជួសជុលដំបូលផ្ទះ)
២.អ្នកស្រី ទេព ស្រីមុំ អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (រក្សាទុកដំបូលផ្ទះ និងសំយាបដែលជួសជុលមុនការអនុញ្ញាត)
៣.លោក ភា សុផល អាសយដ្ឋាននៅ ភូមិព្រះគោថ្មី ឃុំស្វាយចេក (រក្សាទុកសំយាបផ្ទះដែលធ្វើមុនការអនុញ្ញាត)
សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។
ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឭ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

