**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

រដ្ឋមន្ត្រីមហាផ្ទៃ ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងស៊ីសងតាមទីសាធារណៈ

ភ្នំពេញ៖ ពីវេទិកាអធិបតីនៃពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរភាពលេចធ្លោរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអនុវត្តគោលការណ៍តឹងរឹងមិនឱ្យផ្សព្វផ្សាយផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ស្នាដៃទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរដ្ឋាភិបាល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។

ទន្ទឹមនឹងភាពលេចធ្លោរដែលទទួលបានការសាទរពីសាធារណជនខាងលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់ឱ្យបាននូវការផ្សព្វផ្សាយល្បែងសុីសងគ្រប់ប្រភេទតាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយនៅតាមទីតាំងឯកជន ដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។

ស្របពេលដែលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ទើបតែទទួលទាំងអភិបាលខេត្តថ្មី និងស្នងការថ្មី ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងសុីសង ដោយការងារនេះ គណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលាដើម្បីជួបនិងស្ដាប់សេចក្ដីរាយការណ៍ពីសភាពការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់ រួមទាំងស្នងការខេត្ត។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ យកចិត្តទុកដាក់ពង្រឹងសភាពការណ៍មូលដ្ឋាន គ្រប់គ្រងឱ្យបាននូវចំនួននិងសកម្មភាពអង្គការ សមាគម និងសហជីពផ្សេងៗ ឱ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងពង្រីកសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមគ្នានេះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺថ្មី បន្តរៀបចំប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ ចុះទៅកាន់រដ្ឋបាលក្រុង ស្រុក និងជួបពលរដ្ឋ ព្រមទាំងជំរុញមន្រ្តី និងកងកម្លាំងយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាប្រកបដោយគុណភាព និងឥរិយាបទសមរម្យ។

សូមបញ្ជាក់ថា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អតីតអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្អឺ ជំនួសឯកឧត្តម វ៉ី សំណាង ដែលផ្ទេរទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ៕    

អត្ថបទដែលជាប់ទាក់ទង