មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទំនិញតាមទីផ្សារ នៅស្រុកម៉ាឡៃ រកឃើញទំនិញពុំមានអនុលោមភាពមួយចំនួន

ភ្នំពេញ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការត្រួតពិនិត្យតាមបណ្ដាហាងលក់ទំនិញបោះដុំបានចំនួន២ទីតាំង និងបានធ្វើតេស្តបឋមលើសំណាកគំរូមួយចំនួន ស្ថិតនៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើញទំនិញមួយចំនួនខូចគុណភាព គ្មានសុវត្ថិភាពសម្រាប់បរិភោគ ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានផ្ទុកសារធាតុគីមីហាមឃាត់ រួមមាន៖
១-មឹកពេរូក្លាសេ្ស នាំចូលពីប្រទេសជិតខាង ចំនួន ៣.៦ គីឡូក្រាម (មានផ្ទុកសារធាតុគីមីហាមឃាត់ formalin)
២-តែ AD green tea ចំណុះ ៣៨០ml ចំនួន ៩៦ដប ស្មើនឹង ៣៦.៤៨ លីត្រ (ហួសកាលបរិច្ឆេទប្រើប្រាស់)
៣-សណ្តែកបាយបកស្រេច ចំនួន ២៤កញ្ចប់ ទម្ងន់សរុប ៤.៨០គីឡូក្រាម (គ្មានកាលបរិច្ឆេទប្រើប្រាស់)
៤-ទឹកដោះគោខាប់ ចំនួន ១៣កំប៉ុង ទម្ងន់សរុប ៤.៨១ គីឡូក្រាម (ហួសកាលបរិច្ឆេទប្រើប្រាស់)
៥-ម្សៅកាហ្វេរតនគិរី ចំនួន ១៣កញ្ចប់ ស្មើនឹង ៧.៨០គីឡូក្រាម (ហួសកាលបរិច្ឆេទប្រើប្រាស់)
សរុបទំនិញពុំមានអនុលោមភាពទាំងអស់ចំនួន ៥៧.៤៩គីឡូក្រាម និងបន្ទាប់ពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់មន្ត្រីជំនាញបានធ្វើការដកហូតទំនិញពុំមានអនុលោមភាពទាំងនោះ និងអនុវត្តវិធានការតាមនីតិវិធី៕

