**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

យោធិនបញ្ជាការដ្ឋានកងទ័ពជើងគោក ចូលរួមសិក្សាវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៦ នៅកងពលតូចដឹកជញ្ជូនលេខ៩០

ភ្នំពេញ៖ សិក្ខាកាមជាយោធិនសរុបចំនួន ៨០នាក់ មកពីបញ្ជាការដ្ឋានកងទ័ពជើងគោក បានចូលសិក្សារៀនសូត្រវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៦ នៅកងពលតូចដឹកជញ្ជូនលេខ៩០ ។ ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៦នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការរងកងទ័ពជើងគោក នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងសន្ទរកថា ស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឲ្យដឹងថា ដោយបានការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងការកសាង ជំរុំ បន្ទាយ, ការងារដឹកជញ្ជូន, ការជួសជុលថែទាំបច្ចេកទេសរថយន្ត, ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីប្រែក្លាយឱ្យយោធិន គ្រប់រូបមានសមត្ថភាព បម្រើការងារបានល្អប្រសើរ មានមនសិការបម្រើការពារជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ កាពាររដ្ឋាភិបាលស្របច្បាប់ ដោយមានមូលដ្ឋានគ្រឹះរឹងមាំស្របតាមតាមទិសដៅ នៃផែនការដែលបានកំណត់។

ឆ្លើយតបតាមបទបញ្ជា និងភារកិច្ចខាងលើ អង្គភាពបានចាត់តាំងកម្លាំងប្រចាំការតាមបណ្តាទិស ដោយប្រើប្រាស់មធ្យោបាយ និងកម្លាំង ដើម្បីដឹកជញ្ជូនស្បៀងអាហារ សម្ភារៈ អំណោយ ជាពិសេស ការជួយដឹកជញ្ជូនផ្ទះប្រជាពលរដ្ឋ ស្ម័គ្រចិត្តរុះរើលំនៅឋានចេញ ពីតំបន់ អភិរក្សអង្គរ ទៅរស់នៅក្នុងតំបន់អភិវឌ្ឍ រុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ និងត្រៀមកម្លាំង មធ្យោបាយ ដើម្បីចូលរួមអន្តរាគមន៍ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះ ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិជាដើម។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុយ ហៀង បានចាត់ទុកវគ្គហ្វឹកហ្វឺន ដែលដំណើរការបើកនាឱកាសនេះមានគោលបំណងពង្រឹងលើកកម្ពស់ សមត្ថភាពដល់យោធិន ដែលមានតួនាទីក្នុងការងារនៃភារកិច្ចរបស់ខ្លួន ដើម្បីយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ព្រោះថាកម្មសិក្សាការីទាំងអស់ ជាប្រភពកម្លាំង បន្តវេន និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានសង្កត់ធ្ងន់ថា៖ ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព វិជ្ជាជីវៈ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេស គឺការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៦ នាឱកាសនេះ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការប្រើប្រាស់ និងកិច្ចការការពារប្រកបដោយប្រសិទ្ធភាពខ្ពស់ ធានាបាននូវឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានបន្ថែមថា៖ កងយោធពលខេមរភូមិន្ទ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនគុណភាពហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅ កសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគតដែលជាកត្តាគន្លឹះ ដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តភាព ក្នុងការកែទម្រង់លើគ្រប់វិស័យនៅកម្ពុជា។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រឲ្យបានទៀងទាត់ មានអត្តចរិកល្អសាកសម ជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗ ធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ។
របាយការណ៍បើកវគ្គ ដែលផ្តល់ដោយ ឧត្តមសេនីយ៍ត្រី កែប ច័ន្ទតូ មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩០ ទទួលការងារហ្វឹកហ្វឺន បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺននេះចាប់ផ្តើមពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ដែលមានកម្មសិក្សាការីចូលរួមសរុបចំនួន ៨០នាក់ គ្រូចំនួន ១៦នាក់ ក្រុមបម្រើការចំនួន ១០នាក់។ មកពីបណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ចំនួន ១៧អង្គភាព។ រយៈពេលហ្វឹកហ្វឺនរួមមានចំនួន ៩២ថ្ងៃ ប្រើប្រាស់រថយន្តធុនធ្ងន់ចំនួន ១០គ្រឿង។ សិក្សាមេរៀនរួមមាន៖ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ដៃចង្កូត, ថែទាំបច្ចេកទេស, ការងារដឹកជញ្ជូន, អប់រំចិត្តសាស្ត្រ, និងយោធារួម។ ដោយឡែកវិធីសាស្ត្រហ្វឹកហ្វឺន ចាត់តាំងថ្នាក់រៀន ដើម្បីរៀនទ្រឹស្តីនៅក្នុងថ្នាក់ និងអនុវត្តដៃចង្កូត ដោយបែងចែក ជាក្រុម ជាកង ដើម្បីធ្វើការហ្វឹកហាត់នៅលើទីលាន។ ត្រួតពិនិត្យប្រឡងប្រណាំងទាំង ផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដាក់ពិន្ទុក្រោយពេលបញ្ចប់មេរៀននីមួយៗ ប្រកបដោយភាពសុក្រឹត។ នៅចុងវគ្គហ្វឹកហ្វឺន នឹងត្រូវមានការប្រឡងត្រួតពិនិត្យ និងបូកសរុបពិន្ទុវាយតម្លៃចំណាត់ថ្នាក់ប្រចាំវគ្គ ផ្អែកលើគោលការណ៍រួមគឺគុណភាពជាចម្បង ៕

អត្ថបទដែលជាប់ទាក់ទង