**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន

លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យគណៈប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្រ្តាចារ្យ Tetsuya Watanabe ដែលជាប្រធានវិទ្យាស្ថាន ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញហិរញ្ញប្បទានបៃតង និងតួនាទីរបស់ មជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត ទេសាភិបាល បានស្វាគមន៍ចំពោះការបង្កើតមជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថាន ERIA ក្នុងក្តីរំពឹងថាមជ្ឈមណ្ឌលនេះនឹងជំរុញឱ្យមានការសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗ ដើម្បីជាធាតុចូលក្នុងការគាំទ្រដល់ការរៀបចំនិងតាក់តែងគោលនយោបាយ និងយន្តការនានា ក្នុងគោលដៅទប់ទល់នឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ក៏បានស្នើសុំឱ្យមានការគាំទ្រ និងកិច្ចសហប្រតិ្តបត្តិការពី ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមជាមួយគម្រោងសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ របស់មជ្ឈមណ្ឌលនេះផងដែរ។

លោកជំទាវបណ្ឌិត ទេសាភិបាល បានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែង និងតួនាទីយ៉ាងសកម្មរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងយន្តការគាំទ្រនានា សំដៅជំរុញការកៀរគរហិរញ្ញប្បទានបៃតង សម្រាប់ការវិនិយោគ និងសកម្មភាពទប់ទល់ការប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត ទេសាភិបាល បានលើកទ្បើងពីបញ្ហាប្រឈមនៃដំណើរការស្វែងរកហិរញ្ញប្បទានបៃតង ពីប្រភពអន្តរជាតិ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងយន្តការប្រមូលផ្តុំនៅក្នុងកម្រិតតំបន់ (Regional Collective Mechanisms) ដើម្បីអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ៕

អត្ថបទដែលជាប់ទាក់ទង