**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

អភិបាលខេត្តកំពត ណែនាំឱ្យមន្ត្រីក្រោមឱវាទ ត្រូវយកអំណាចរដ្ឋ និងអំណាចច្បាប់ដើម្បីវាយតម្លៃចំពោះការចុះបញ្ជីដីធ្លីឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលទាំងនេះតម្រូវឱ្យមន្ត្រីជំនាញនៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីទាំងអស់ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវចំពោះឯកសារកសាងបណ្ណ ហើយត្រូវពិនិត្យមើលលើផ្លូវច្បាប់ជាធំ ជៀងវាងការចុះបញ្ជីធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខប្រជាពលរដ្ឋ។ មន្ត្រីទាំងអស់ត្រូវប្រើប្រាស់អំណាចរដ្ឋ និងអំណាចច្បាប់ដើម្បីធ្វើការវាយតម្លៃទៅលើការចុះបញ្ជីឱ្យបានត្រឹមត្រូវ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន ឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីក្នុងខេត្តកន្លងមក គឺទទួលបានលទ្ធផលល្អគួរឱ្យកត់សំគាល់ ប៉ុន្តែទន្ទឹមនឹងលទ្ធផលល្អនេះដែរក៏នៅមានភាពឆកល្វែងមួយចំនួន ដែលការចុះបញ្ជីខ្លះមិនបានយកអំណាចរដ្ឋ និងអំណាចច្បាប់មកអនុវត្ត៍ គឺធ្វើការដោយឯកចិត្ត ប្រើអំណាចបុគ្គល ដែលតម្រូវឱ្យមន្ត្រីសុរិយោដីទាំងអស់ត្រូវធ្វើយ៉ាងណាពិនិត្យលើឯកសារកសាងបណ្ណឱ្យបានល្អិតល្អន់ ដោយយោងទៅតាមគោលការច្បាប់ តម្រូវការចាំបាច់របស់ពលរដ្ឋ និងកត្តាចាំបាច់មួយចំនួននៅក្នុងមូលដ្ឋានក្នុងនាមយើងជាមន្ត្រីអនុវត្តន៍ច្បាប់។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តទាំងអស់ សូមធ្វើជាមន្ត្រីដែលស្គាល់ ដែលយល់ដឹង និងចេះពីតម្លៃច្បាប់ ស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ ហើយត្រូវធ្វើជាមន្ត្រីល្អឱ្យពលរដ្ឋស្រឡាញ់និងមានទំនុកចិត្ត និងមិនត្រូវធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក ឬបញ្ហា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរដែនដីទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។

ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ រក្សាឱ្យបាននូវតម្លៃ វីរៈភាព ស្នាដៃដែលបានធ្វើកន្លងមកបន្តទៀត ដើម្បីដើរតួជាអ្នកបម្រើឱ្យបានពិតប្រាកដទៅលើសុខទុក្ខ និងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ដោយមានការឯកភាពពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសប្រធានមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីថ្មី ជំនួសប្រធានមន្ទីរចាស់ ដោយការបោះឆ្នោតនេះគឺតម្រូវឱ្យមានការជ្រើសរើសអនុប្រធានមន្ទីរទាំងអស់ ពីមន្ត្រីនៃមន្ទីរដោយការបោះឆ្នោតគាំទ្រ ហើយនេះគឺជាការបង្ហាញនូវតម្លាភាពក្នុងការជ្រើសរើសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង