លោកជំទាវ រត្ន ម៉ានី អនុរដ្ឋលេខាធិការក្រសួងការបរទេស ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអេកម៉ិក នៅទីក្រុងបាងកក ប្រទេសថៃ

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ រត្ន ម៉ានី អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអេកម៉ិក នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានឧត្តមមន្រ្តីអេកម៉ិករបស់ឡាវជាប្រធានកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីប្រទេសសមាជិកអេកម៉ិករួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
កិច្ចប្រជុំនេះបានពិនិត្យលើវឌ្ឍនភាពសំខាន់ៗកន្លងមក និងផ្លាស់ប្តូរទស្សនៈគ្នាសម្រាប់ទិសដៅ អនាគតនៅក្នុងក្របខ័ណ្ឌអេកម៉ិក និងត្រៀមឯកសារសម្រាប់កិច្ចប្រជុំកំពូលអេកម៉ិកលើកទី១០ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាង៕

