**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សហគមន៍ចំនួន ២សង្កាត់ ក្នុងក្រុងសិរីសោភ័ណ កំពុងមានក្តីកង្វល់ និងបញ្ហាត្រូវបានលើកយកមកដាក់លើតុ ឲ្យអាជ្ញាធរក្រុងបានដឹងឮនិងចូលរួមដោះស្រាយ

ភ្នំពេញ៖ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ពីកង្វល់ និងបញ្ហាក្នុងសហគមន៍ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោល​នយោបាយ(API)សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុច គ្រីស្តា តំណាងអង្គការ (API) បានរៀបចំបើកកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយ បច្ចេកវិទ្យាតាមរយៈក្តារព័ត៌មានផេក(ពិដោរ អ្នកភូមិឆ្លាតវៃ) ក្នុងក្រុងសិរីសោភ័ណ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីលោក លោកស្រី អធិការ អធិការរងក្រុង នាយប៉ុស្តិ៍សង្កាត់ ប្រធានការិយាល័យជុំវិញក្រុង និងសហគមន៍ចំនួន៤ ក្នុងសង្កាត់២ មានសង្កាត់អូរអំបិល និងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ។

លោក អ៊ុច គ្រីស្តា តំណាងអង្គការ (API) បានឡើងមានមតិលើកឡើងថា៖ កិច្ចប្រជុំពិភាក្សានាពេលនេះមានគោលបំណង៖១,កំណត់បាននៅបញ្ហាផ្សេងៗដែលបានកើតឡើងនៅតាមសហគមន៍មូលដ្ឋាន។២,ធ្វើផែនការនិងដោះស្រាយ និងឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយផ្ទាល់នៅសហគមន៍។៣,បង្ហាញលើផ្ទាំងគ្រប់គ្រង(Dashboard)នៃការចូលប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាតាមរយៈក្តារព័ត៌មានពិដោរ អ្នកភូមិឆ្លាតវៃ។

ជាមួយគ្នានោះលោក អ៊ុច គ្រីស្តា បានបញ្ជាក់ថា៖ អង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API) បានខិតខំប្រឹងប្រែងអោយសម្រេចគោលបំណងពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព នៅក្នុងអភិបាលកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លាភាព ការទទួលបានព័ត៌មាន ស្ដីពីសេវាច្រកចេញចូលតែមួយ សាធារណៈនិងពិភាក្សាស្វែងយល់ពីបញ្ហា និងដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងសហគមន៍។ ជាពិសេស ក្នុងការចូលរួមយល់ដឹង នឹងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាតាមរយៈក្តារព័ត៌មាន ផេក(ពិដោរអ្នកភូមិឆ្លាតវៃ) ដោយផ្តោតសំខាន់ទៅលើ ១.ការផ្ដល់ព័ត៌មាន ២.ការតាមដានសំបុត្រ ៣.ការផ្តល់មតិយោបល់។

មានប្រសាសន៍ក្នុងឱកាសនោះលោក ស្រេង សុផល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) ដែលបានខិតខំប្រឹងប្រែងដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ពោល(រិះគុណ ដើម្បីស្ថាបនា) ។

ជាមួយនោះលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង បានធ្វើការសំណូមពរជូនដល់អស់លោក លោកស្រីប្រធានសហគមន៍ទាំងអស់ចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា និងផ្សព្វផ្សាយបច្ចេកវិទ្យាតាមរយៈក្តារព័ត៌មានផេក(ពិដោរ អ្នកភូមិឆ្លាតវៃ)ទៅដល់ស្រទាបមហាជនឲ្យបានផលផុសនៅថែមមូលដ្ឋាន។

ក្នុងឱកាសនោះលោក អភិបាលក្រុងសិរីសោភ័ណ កងកម្លាំងនគរបាលមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្រ្តីគម្រោងបានឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងលើបញ្ហាដែលបានលើកឡើង និងបានធ្វើការបកស្រាយភ្លាមៗជូនដល់ពួកគាត់ផងដែរ និងបញ្ហាដែលនៅសេសសល់នឹងរកវិធីដោះស្រាយជូនសហគមន៍ឲ្យទាល់តែបាន៕

អត្ថបទដែលជាប់ទាក់ទង