**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

អង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធ ចង់ឱ្យមានការដំឡើងអាករពិសេសលើបារី នៅកម្ពុជា

ភ្នំពេញ៖ គ្រប់ភាគីពាក់ព័ន្ធ ចង់ឱ្យមានការដំឡើងអាករពិសេសលើបារី នៅកម្ពុជា ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការប្រើប្រាស់បារីប្រកបដោយប្រសិទ្ធភាព។
ថ្លែងក្នុង” វេទិកាយុវជនស្ដីពី វិធានការពន្ធថ្នាំជក់ ” នៅថ្ងៃទី 27 ខែមិថុនា ឆ្នាំ2024 ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ADA MOADSIRI តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានអំពាវនាវឱ្យមានការដំឡើងអាករពិសេសលើបារីនៅកម្ពុជា។
លោកស្រីបានបន្ថែមថា “ការដំឡើងអាករពិសេសលើបារីប្រកបដោយប្រសិទ្ធភាព ត្រូវតែធ្វើឱ្យតម្លៃបារីមានកំរិតខ្ពស់ ដើម្បីធ្វើឱ្យលទ្ធភាពទិញមានការលំបាក ទើបអាចទប់ស្កាត់ការប្រើប្រាស់បារីប្រកបដោយប្រសិទ្ធភាព។” លោកស្រីបន្តថា “ឧបសគ្គដែលរារាំងការដំឡើងអាករពិសេសលើបារីកន្លងមក គឺដោយសារមានការបំភាន់ព័ត៌មានមួយចំនួនរបស់ឧស្សាហកម្មថ្នាំជក់តាមរយៈការលើកឡើងថា៖ ① ដំឡើងអាករពិសេសលើបារីធ្វើបាបអ្នកមានជីវភាពក្រីក្រ ② ដំឡើងអាករពិសេសលើបារីនឹងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ ③ ការដំឡើងអាករពិសេសលើបារីនឹងនាំឱ្យមានការគេចពន្ធ ដែលព័ត៌មានទាំងនេះសុទ្ធតែជាព័ត៌មានមិនពិត (SCARE TACTICS)។” លោកស្រីក៏បានចង្អុលបង្ហាញថា “ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់ការបំភាន់ទាំងនេះ ក្នុងគោលបំណងតែមួយគត់ គឺរារាំងឬពន្យារពេលមិនឱ្យដំឡើងអាករពិសេសលើបារី។
ឯកឧត្តមបណ្ឌិត សុខទូចប្រធានរាជបណ្ឌិត្យភាកម្ពុជាបានគាំទ្រឱ្យមានការដំឡើងពន្ធលើផលិតផលថ្មីជាក់ឱ្យបានខ្ពស់ ដើម្បីកាត់បន្ថយអ្នកប្រើប្រាស់ ជាពិសេសយុវជន ព្រោះបើពន្ធឡើងថ្លៃខ្ពស់នោះ ប្រជាពលរដ្ឋនិងពិចារណាឈប់ប្រើប្រាស់ផលិតផលថ្នាំជក់នេះ ។
ឯកឧត្តម ទូច ចាន់ធី តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ក៏គាំទ្រឱ្យរាជរដ្ឋាភិបាលធ្វើការដំឡើងអាករពិសេសលើបារីផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា “ការដំឡើងអាករពិសេសលើបារីនឹងជួយឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1 នៅមុំទី3ដែលចង្អុលបង្ហាញថាត្រូវការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន។”
លោក បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃ រាជ បណ្ឌិត្យ សភា កម្ពុជា បានបញ្ជាក់ថា “យោងតាមគោលការណ៍ Incentives នៅក្នុងទ្រឹស្តីសេដ្ឋកិច្ច ការយកអាករពិសេសលើបារីខ្ពស់ ធ្វើឱ្យថ្លៃបារីមានការកើនឡើង ហើយបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់បារី សម្រាប់ក្រុមជនងាយរងគ្រោះ មានប្រាក់ចំណូលទាប និងអាចធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ ដែលរួមចំណែកកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលលើវិស័យសុខភាពសាធារណៈទៅពេលអនាគត។”
លោកវេជ្ជ. មុំ គង់ អ្នកជំនាញលើវិស័យថ្នាំជក់នៅកម្ពុជាបានគាំទ្រការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដោយថ្លែងថា“គ្រប់ប្រទេសដែលបានដំឡើងអាករពិសេសលើបារី សុទ្ធតែទទួលបានប្រាក់ចំណូលពន្ធកើនឡើងយ៉ាងច្រើន។ ជាក់ស្ដែងនៅប្រទេសថៃ នៅពេលរដ្ឋាភិបាលថៃយកអាករពិសេសលើបារី 55% នៅឆ្នាំ1993 រដ្ឋទទួលបានប្រាក់ចំណូលត្រឹមតែ 530 លានដុល្លារ ប៉ុន្តែនៅពេលរដ្ឋាភិបាលដំឡើងអាករពិសេសលើបារីរហូតដល់ 90% នៅឆ្នាំ2017 រដ្ឋទទួលបានប្រាក់ចំណូលរហូតដល់ ២២៨៧ លានដុល្លារ ហើយករណីដំឡើងអាករពិសេសលើបារី នាំឱ្យកើនចំណូលពន្ធរដ្ឋនេះ ក៏បានកើតឡើងនៅប្រទេសហ្វីលីពីនផងដែរ។”
ឯកឧត្តមបណ្ឌិត ម៉ម សារិទ្ធ សាស្រ្តាចារ្យសេដ្ឋកិច្ច បានថ្លែងថា “កិច្ចចាំបាច់និងបន្ទាន់ គឺការដំឡើងអាករពិសេសលើបារី ដោយសំអាងលើ គ្រោះថ្នាក់នៃការប្រើប្រាស់បារីថ្នាំជក់ ចំពោះសុខភាពសាធារណៈ (ជាពិសេសកម្លាំងពលកម្ម) និងផលចំណេញនៃចំណូលថវិកា ជាមួយនឹងស្ថានការណ៍បច្ចុប្បន្ន ដែលការហូតអាករពិសេសលើបារីមានកម្រិតទាបនៅឡើយ។ ការដំឡើងអាករពិសេសលើបារីបន្ថែម ជាយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ សម្រាប់ទាំងសុខភាពសាធារណៈ ទាំងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា”ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានការកើនឡើង អាករពិសេសលើបារី និងតម្លៃបារី និងកំពុងធ្វើកំណែទម្រង់ទៅលើប្រព័ន្ធពន្ធ និងរដ្ឋបាលពន្ធ។ ”
ក្នុងនាមអង្គនីតិបញ្ញាតិ ឯកឧត្តម សោម ចិន អនុប្រធានគណៈកម្មការទី8 នៃរដ្ឋសភាបានបញ្ជាក់ថា “គណៈកម្មការទី8 នៃរដ្ឋសភាតែងតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងជាអទិភាព ដែលការប្រើប្រាស់ថ្នាំជក់ជាកត្តាហានិភ័យមួយ ហើយការដំឡើងអាករពិសេសលើបារី ជាយន្តការមានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយជំងឺមិនឆ្លង។
សូមបញ្ជាក់ថា យោងតាមការសិក្សារបស់អង្គការអន្តរជាតិចំនួន៣ បានរកឃើញថា ថ្នាំជក់នៅតែកត្តាហានិភ័យចម្បង ដែលប៉ះពាល់ដល់សុខភាព សង្គម សេដ្ឋកិច្ច និងបរិស្ថាន ដោយបានបង្កឲ្យខាតបង់ចំណូលថវិកាជាតិ (GDP) 3% និង មានពលរដ្ឋប្រមាណ ១៥០០០ នាក់ស្លាប់ ជារៀងរាល់ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង