ក្រសួងមហាផ្ទៃ ស្នើឱ្យលោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្សខ្មែរសន្តិភាព ធ្វើការផ្លាស់ប្តូរឈ្មោះ គណបក្សខ្មែរសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឲ្យលោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្សខ្មែរសន្តិភាព ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះ គណបក្សខ្មែរសន្តិភាព ដោយសារឈ្មោះគណបក្សដែលបានស្នើសុំបង្កើតនេះ ធ្វើឡើងដោយគ្រាន់តែកែសម្រួលបន្តិចបន្តួចឈ្មោះគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួចហើយ។

