ក្រសួងមហាផ្ទៃ បង្ហាញកាលបរិច្ឆេទ ថ្ងៃប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង៨ នឹងចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង៨ ដែលត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងថ្មី។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលបរិច្ឆេទ នៃការប្រកាសចូលកាន់មុខតំណែងអភិបាលខេត្ត ចំនួន ៨រូបនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤តទៅ ៕

