**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ ប្រគល់លិខិតឧទ្ទេសនាមអាហារូបករណ៍នៃសមាគម (អ.ម.ត) ដល់សិស្សនិស្សិត ១៧៤នាក់ មកពីសាកលវិទ្យាល័យចំនួន៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ ប្រធានក្រុមគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី៦) ឯកឧត្តម ពេញ ភារម្យ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវទី១នៃកម្ពុជា បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតរអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកា សមាគម អ.ម.ត (ក្រុមទី៦) ថ្មី ចំនួន១៧៤នាក់ នៅសាលប្រជុំសាលាជាតិគយ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

សិស្សនិស្សិតមកពីសកលវិទ្យាល័យចំនួន៣រួមមាន៖ សាកលវិទ្យាល័យបញ្ញាជាតិ សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ វិទ្យាសាស្រ្តសេដ្ឋកិច្ច ថ្មី ដែលត្រូវទទួលបានលិខិតឧទ្ទេសនាមអាហារូបករណ៍របស់សមាគម អ.ម.ត (ក្រុមទី៦) មានចំនួន១៧៤នាក់ សមាជិក-សមាជិកាចាស់ ចំនួន៧៦នាក់ និងអ្នកចូលសរុបទាំងអស់២៥០នាក់។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក ហេង សុបញ្ញា អនុប្រធានក្រុមការងារគ្រប់គ្រងនិស្សិតសមាគម អ.ម.ត (ក្រុមទី៦) បានប្រកាសនូវសេចក្តីសម្រេចរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ ស្តីពីការបញ្ចូល និងទទួលស្គាល់សមាជិក-សមាជិកា សមាគម អ.ម.ត ខណៈ លោក មួង ដារ៉ា អនុប្រធានក្រុមការងារគ្រប់គ្រងនិស្សិត សមាគម អ.ម.ត (ក្រុមទី៦) បានឡើងអានបញ្ជីឈ្មោះសិស្សនិស្សិតដែលត្រូវទទួលបានលិខិតឧទ្ទេសនាម ជូនគណៈអធិបតីជ្រាប។

ថ្លែងទៅកាន់សិស្សនិស្សិត និងអង្គពិធី ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗសិស្សនិស្សិតទាំង៣សាកលវិទ្យាល័យ ដោយត្រូវប្រណិបត្តិខ្លួនឱ្យក្លាយជាកូនល្អ មិត្តល្អ និងសិស្សល្អ ត្រូវបង្កើនការពង្រីកសាមគ្គីភាពក្នុងសមាគម ក៏ដូចជាការដឹងគុណពីអ្នកថែរក្សាបីបាច់ប្អូនៗពីតូចរហូតធំ និងការបង្ហាត់បង្រៀន ផ្តល់ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីជាទុនសម្រាប់ប្អូនៗស្វែងរកពន្លឺអនាគត ក្រោយបញ្ចប់ការសិក្សា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំឭកដល់ប្អូនៗសិស្សនិស្សិតទាំងអស់ ត្រូវសិក្សាស្វែងយល់អំពីគុណតម្លៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលថ្នាក់ដឹកនាំទាំងពីរ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវទី១នៃកម្ពុជា ជាប្រធានសមាគម អ.ម.ត ​បានផ្តល់អាហារូបករណ៍ដល់ប្អូនៗសិស្សនិស្សិត បន្តការសិក្សាថ្នាក់បរិញ្ញាបត្រដោយមិនបង់ថ្លៃ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ដល់ប្អូនៗសិស្សនិស្សិតថា ក្នុងនាមជាកុលបុត្រ-កុលធីតាខ្មែរ ត្រូវត្រង់ត្រាប់ស្តាប់ការអប់រំទូហ្មានរបស់លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំនៃសមាគម អ.ម.ត (ក្រុមទី៦) ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួនឱ្យក្លាយជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាងសង្គមជាតិជាមួយមុខប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាប្រធានគណៈកម្មាធិការអាហារូបករណ៍ដល់សិស្សនិស្សិតសមាគម អ.ម.ត ទូទាំងប្រទេស។ ក្រៅតែពីផ្តល់សារអប់រំ លើកកម្ពស់គុណវឌ្ឍិការសិក្សា ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ ក៏បានជំរុញឱ្យសិស្សនិស្សិតទាំងអស់ ត្រូវចេះរួបរួមគ្នាជាធ្លុងមួយក្នុងក្រុម អ.ម.ត (ក្រុមទី៦) ដោយត្រូវចេះយកអាសារគ្នាទៅវិញទៅមក ចេះអប់រំទូហ្មានគ្នានៅពេលឃើញមិត្តរួមក្រុមណាម្នាក់ដើរផ្លូវខុស ហើយអ្វីដែលសំខាន់នោះ គឺត្រូវរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ គឺជារឿងដែលចាំបាច់បំផុត ៕

អត្ថបទដែលជាប់ទាក់ទង