ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងខ្លោងទ្វារវត្តចំប៉ាសួស្តី ស្ថិតនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងខ្លោងទ្វារវត្តចំប៉ាសួស្តី ហៅវត្តអន្លង់ទ្រា ស្ថិតនៅភូមិអន្លង់ទ្រាជើង ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ៕

