**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ម្ចាស់ភោជនីយដ្ឋាន នៅខេត្តពោធិ៍សាត់ ប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត ទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ

ភ្នំពេញ៖ តាមរយៈការផ្សព្វផ្សាយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកចម្អិនធ្វើម្ហូបលក់ដល់ភ្ញៀវពិសាគឺមានម្ចាស់ភោជនីយដ្ឋាន នៅទីរួមខេត្តពោធិ៍សាត់ បានប្រកាសមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃយ៉ាងណាក៏ដោយក៏ដោយ។

ជាមួយគ្នានឹងការបើកយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ១០០ភាគរយ មិនលើកលែងរបស់ក្រសួងបរិស្ថាន និងទប់ស្កាត់បទល្មើស តាមរយ:អន្ទាក់សូន្យរបស់ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូផ្នែកអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំងខាងលើ មានប្រជាពលរដ្ឋ និងសាធារជនគ្រប់ស្រទាប់វណ្ណៈ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនថែមទៀត កុំឲ្យពិសាសាច់សត្វព្រៃ និងបរបាញ់សត្វព្រៃ ដែលចំរុញការលើកកម្ពស់ជីវភាពសហគមន៍ តាញប្រយោជន៍ពីទេសចរណ៍ធម្មជាតិ និងជួយឲ្យធនធានជីវៈចម្រុះ និងធនធានធម្មជាតិបានស្ថិតនៅគង់វង្សដល់កូនចៅជំនាន់បន្តបន្ទាប់។

បើតាមលោក អុល អូនចេម អ្នកគ្រប់គ្រងភោជនីយដ្ឋាន ZARA នៅទីរួមខេត្តពោធិ៍សាត់ ដែលជាភោជនីយដ្ឋានបានទទួលប័ណ្ណសរសើរពីក្រសួងបរិស្ថាន ជុំវិញការប្តេជ្ញាចិត្ត មិនលក់មុខម្ហូបពីសត្វព្រៃ បានគូសបញ្ជាក់ថា ចាប់តាំងពីបង្កើតកំឡុងឆ្នាំ២០១៨មក ភោជនីយដ្ឋានរបស់លោកមិនដែលយកសាច់ព្រៃធ្វើជាមុខម្ហូបលក់ជូនភ្ញៀវនោះទេ។

លោកបានបង្ហាញការយល់ឃើញថា ការចូលរួមមិនយកសាច់ព្រៃសម្រាប់ធ្វើម្ហូបដល់ភ្ញៀវ គឺជាការចូលរួមចំណែកទប់ស្កាត់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ «គ្មានការបរិភោគគ្មានការជួញដូរ និងបរបាញ់សត្វព្រៃ»។

លោក អុល អូនចេម បានបន្ថែមថា ការការពារ និងអភិរក្សសត្វព្រៃឱ្យមានវត្តមាននៅក្នុងព្រៃធម្មជាតិ វានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រៃភ្នំ ដោយសារតែសត្វព្រៃអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានៅតាមតំបន់នោះជាដើម។

បើតាមលោក ឆន សុផាន់ណារ៉េត តំណាងអ្នកគ្រប់គ្រងភោជនីយដ្ឋានម្លប់ស្វាយ ខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រសិនបើយើងការពារសត្វព្រៃកម្រឱ្យមានវត្តមានកាន់តែច្រើននៅតាមតំបន់ការពារធនធានធម្មជាតិនោះវានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងឱ្យមកលេងកម្សាន្ត ដែលអាចផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក សុផាន់ ណារ៉េត បានថ្លែងថា បច្ចុប្បន្ននេះ យោងតាមការផ្សព្វផ្សាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល ធ្វើឱ្យប្រជាពលរដ្ឋកាន់តែច្រើនឡើងបានយល់ដឹងពីសារៈសំខាន់របស់សត្វព្រៃ។

លោកបានបន្តថា យើងគួរតែចាប់ផ្តើមពីខ្លួនយើង ដោយមិនបរិភោគសាច់ព្រៃ មិនលក់សាច់ព្រៃ ព្រោះសត្វព្រៃមានគុណតម្លៃខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ សុំម្ចាស់ភោជនីយដ្ឋានដែលធ្លាប់លួចលក់សាច់ព្រៃធ្វើម្ហូបជូនភ្ញៀវ សូមបញ្ឈប់ទាំងអស់គ្នា ដើម្បីរក្សាវត្តមានសត្វព្រៃឱ្យនៅគង់តជំនាន់។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំដែងនូវការរីករាយចំពោះការប្តេជ្ញាចិត្ត និងចូលរួមអនុវត្តកាន់តែប្រសើរដល់ ភាពស្អាត បៃតង និងចីរភាព នៃយុទ្ធសាស្ត្រចក្រាវិស័បរិស្ថាន របស់ហាងនិងភោជនីយដ្ឋានទាំងអស់ ដែលមិនលក់សាច់សត្វព្រៃ។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ បញ្ឈប់ការយកសាច់សត្វព្រៃ ធ្វើជាមុខម្ហូបជូនភ្ញៀវពិសារ និងសំណូមពរឲ្យប្រជាពលរដ្ឋកុំបរិភោគសាច់សត្វព្រៃ ដើម្បីសុខភាពល្អ និងចេញពីផ្នត់គំនិត ដើម្បីធ្វើឱ្យអាជីវកម្មស្អាត និងការរស់នៅរបស់ប្រជាពលរដ្ឋស្អាត ជួយដល់បរិស្ថាន ធនធានធម្មជាតិ ឱ្យកាន់តែរឹងមាំ បង្កើនភាពបៃតង បញងមទាំងដាំដើមឈើឱ្យបានច្រើន ឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹត្យកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការចូលរួមពីសំណាក់ម្ចាស់ភោជនីយដ្ឋាននេះដែរ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការសម្លាប់សត្វព្រៃ និងក៏ដូចជាចូលរួមកាត់បន្ថយដាក់អន្ទាក់ក្នុងតំបន់ធម្មជាតិ។ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គឺជាចលករមួយយ៉ាងសំខាន់ក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្សយូរអង្វែងរាប់ជំនាន់ក្រោយបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង