**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា​ បន្តចុះពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយទាក់ទងនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅខេត្តកោះកុង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨នៃរដ្ឋសភា) ដឹកនាំដោយ​ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមពី​ ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រខេត្តកោះកុង បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រេង ហុង អភិបាលស្តីទីនៃគណៈអភិបាលខេត្តកោះកុង​ ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តកោះកុង។

លោកជំទាវ ឡោក ខេង បានលើកឡើងពីគោលបំណងក្នុងការតាមដានការអនុវត្តច្បាប់ និងលើកកម្ពស់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដោយបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងឱកាសនោះ​ ឯកឧត្តម ស្រេង ហុង អភិបាលស្តីទី​ បានបង្ហាញពីវឌ្ឍនភាពការងារ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលខេត្តបានធ្វើកន្លងមក​ ក្នុងនោះក៏មានវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីផងដែរ។​

ឯកឧត្តមអភិបាលស្តីទីបានបន្តទៀតថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានចុះបញ្ជីតាមសហគ្រាសគ្រឹះស្ថានក្នុងខេត្តសរុបចំនួន៧៦ ដែលមានកម្មករ និយោជិតកំពុងបម្រើការងារសរុបចំនួន១៤.៦១៦នាក់ ក្នុងនោះមានកម្មករបរទេសចំនួន ២.០៤២នាក់ និងបានចុះតាមដាន ផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេវាសន្តិសុខសង្គមទាំងបួនផ្នែកដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំ ផ្នែកសោធន (បង់ភាគទានផ្នែកសោធនស្ម័គ្រចិត្ត) និងស្វ័យនិយោជន៍។ ចំពោះវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអាជ្ញាធរឃុំ សង្កាត់ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ទូទាំងខេត្ត។

ឯកឧត្តមបានបន្ថែមទៀតថា វិស័យសុខាភិបាល បានពិនិត្យ និងពិគ្រោះជំងឺក្រៅសរុបចំនួន ៧.៣០៤៨ ករណី (ករណីថ្មីចំនួ៦៦.៩៧៩ករណី) បានផ្តល់សេវាការព្យាបាលអ្នកជំងឺ ដោយសម្រាកពេទ្យ ផ្តល់សេវាសម្រាលកូន ផ្តល់សេវាជូនស្ត្រីមានផ្ទៃពោះ មកពិនិត្យផ្ទៃពោះមុនសម្រាល និងក្រោយសម្រាល និងចាក់ថ្នាំបង្ការជំងឺ១១មុខជូនកុមារ។ ចំណែកវិស័យកិច្ចការនារីបានផ្សព្វផ្សាយ និងបើកវគ្គបណ្តុះបណ្តាលសិស្សចូលរៀនជំនាញធ្វើអំបោសស្មៅត្រែង សំអាងកាយ និងកាត់ដេរសំលៀកបំពាក់ដល់ស្ត្រីក្រីក្រ ក្មេងស្រីបោះបង់ការសិក្សា និងស្ត្រីរងគ្រោះដោយអំពើហិង្សា និងបើកវេទិកាផ្សព្វផ្សាយជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។

ឯកឧត្តមអភិបាលខេត្តស្តីទី​ បានលើកឡើងពីបញ្ហាប្រឈមនានា ដែលខេត្តបានជួបប្រទះនាពេលកន្លងមកមានកង្វះខាតធនធានមនុស្ស និងបច្ចេកទេស កង្វះខាតឱសថ និងសម្ភារៈបរិក្ខារពេទ្យ ម្ចាស់សហគ្រាស និងនិយោជកមួយចំនួនមិនទាន់បានយល់ច្បាស់អំពីច្បាប់ ប.ស.ស ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ដែលនាំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកជាដើម។

បន្ទាប់ពីបានស្ដាប់របាយការណ៍ខេត្តរួចមក លោកជំទាវឡោក ខេង បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការផ្តល់សេវាសុខាភិបាលសម្រាប់ពង្រឹងប្រព័ន្ធគាំពារសង្គម ជំនួយសង្គម និងសន្តិសុខសង្គម ការបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេសជូនយុវជនក្រីក្រ និងងាយរងហានិភ័យ។

ដូចការចុះផ្សព្វផ្សាយនៅបណ្តាខេត្តផ្សេងៗដែរ លោកជំទាវប្រធានគណៈកម្មការ បានស្នើសុំឱ្យមណ្ឌលសុខ ភាព និងមន្ទីរពេទ្យបង្អែកខេត្តដាក់ប៉ាណូ និងចាក់វីដេអូអប់រំផ្សព្វផ្សាយពីការបង្ការ និងរបបអាហារសម្រាប់ការពារជំងឺមិនឆ្លងជូនដល់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយដល់យុវជនឲ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្ត ដើម្បីឲ្យក្លាយទៅជាកម្មករជំនាញ​ និងទទួលបានប្រាក់ខែខ្ពស់។

លោកជំទាវបានបន្តទៀតថា មន្ទីរប.ស.ស ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណប.ស.ស​ ដល់បុគ្គលស្វ័យនិយោជន៍ឱ្យបានយល់ច្បាស់ និងចូលរួមជាមួយប.ស.ស​ ៕

អត្ថបទដែលជាប់ទាក់ទង