**អភិបាលខេត្តកណ្ដាល ណែនាំដល់សិស្សនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ដែលទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»**ឯកឧត្តម សុខ លូ៖ ប្រសិនបើពលករខ្មែរធ្វើការនៅថៃជួបការលំបាក ហើយចង់វិលត្រឡប់មកស្រុកខ្មែរវិញ គឺរាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូន**កម្ពុជាបដិសេធយ៉ាងដាច់ខាត មិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ**កម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុច ក្រោយបញ្ចប់កិច្ចប្រជុំ JBC**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ**លទ្ធផលផ្លូវការ នៃកិច្ចប្រជុំ JBC កម្ពុជា-ថៃ**កិច្ចប្រជុំ JBC កម្ពុជា-ថៃ ត្រូវបានបិទបញ្ចប់**សម្ដេចតេជោ អបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥**ថ្ងៃទី២នៃកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតមួយ មុនឈានដល់កិច្ចប្រជុំផ្លូវការ**លិខិតរយលានអត្ថន័យ បញ្ជាក់ពីស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ!**កម្ពុជាឈ្នះក្តីលើថៃ ចំនួន២លើក នៅទីក្រុងឡាអេ ទាក់ទងសំណុំរឿងប្រាសាទព្រះវិហារ**ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ២០២៥ បើកជាផ្លូវការក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»**សម្តេចធិបតី អបអរសាទរខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើ ប្រាសាទព្រះវិហារ ដល់កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមិថុនា**កម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី**ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន**បណ្ឌិត​ ជា​ មុនីឫទ្ធិ​ ៖​ វចនានុក្រម​វប្បធម៌​ចិនជាមូលដ្ឋានគ្រឹះរបស់ជនបរទេសយល់ដល់ជម្រៅនៃអរិយធម៌៥០០០ឆ្នាំ​របស់ចិន**ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ**សមាគមធនាគារនិងហិរញ្ញវត្ថុ សន្យាពិនិត្យលទ្ធភាពដាក់ចេញវិធានការបន្ធូរបន្ថយការបង់ការប្រាក់របស់ពលករខ្មែរដែលត្រឡប់មកពីថៃ

ក្រុមហ៊ុនចិន សន្យាបន្តទាក់ទាញក្រុមហ៊ុនវិនិយោគឲ្យបាន ១០០ក្រុមហ៊ុន មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក ជូ ចាងជីន ដែលបានចូលរួម អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅកម្ពុជា៖ ទី១-តំបន់ សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅឆ្នាំ២០១៨ និងទី២-តំបន់ សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលទើបទទួលបានគោលការណ៍អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១១ មកពីទីក្រុងសៀងហៃ ឆីងទូ ហាងចូវ និងខេត្តចេជាង ដឹកនាំដោយលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG SEZ CO., LTD.)​ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុនទាំងនោះមាន បំណងធ្វើអាជីវកម្មក្នុងវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ (កេសកាតុង និងសម្ភារៈប្លាស្ទិក) ឧស្សាហកម្មគីមី អេប៉ុង និងផលិតខ្មៅដៃ និងគ្រឿងសង្ហារិម។

ក្នុងជំនួបនាឱកាសនោះ លោក ជូ ចាងជីន បានលើកឡើថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមានការបណ្ដាក់ទុនវិនិយោគពេញក្នុងតំបន់ រីឯតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន មានការបណ្តាក់ទុនវិនិយោគ ចំនួន ២៨ ក្រុមហ៊ុន ហើយនឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះឱ្យបាន ១០០ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៤នេះ។ បន្ថែមលើនេះ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេល ឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។

លោក ជូ ចាងជីន ក៍បានលើកឡើងពីការអភិវឌ្ឍន៍ឧស្សាហកម្ម​ ដែលទាមទារឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធដឹកជញ្ចូនដែលមានភាពអំណោយផល និងការទាក់ទាញឱ្យបានច្រើនថែមទៀត នូវឧស្សាហកម្មគាំទ្រ ដែលនឹងជួយធានាដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង