**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាប្រចាំឆ្នាំ ពិនិត្យលទ្ធផលការងារសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ពព និងការថែទាំទារកទើបកើត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាប្រចាំឆ្នាំ ពិនិត្យលទ្ធផលការងារសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ពព និងការថែទាំទារកទើបកើត, រៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមានកិច្ចសហការ និងគាំទ្រថវិកា និងបច្ចេកទេសដោយអង្គការUNFPAនា។

លោកជំទាវសាស្រ្តាចារ្យ បានមានប្រសាសន៍ថា សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត(EmONC) ជាអន្តាគមន៍គន្លឹះមួយ ដែលក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តន៍តាំងពីឆ្នាំ២០០៩ ក្នុងគោលបំណងពន្លឿនការកាត់បន្ថយអត្រាមណភាពមាតា និងទារក។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ កម្ពុជាបានកំណត់គោលដៅក្នុងការកាត់បន្ថយអត្រាមរណភាពមាតា មកនៅត្រឹម៧០ ក្នុង១០០០០០កំណើតរស់ និង កំណត់កាត់បន្ថយអត្រាមរណភាពទារកឲ្យមកនៅត្រឹម១២ ក្នុង១០០០កំណើតរស់។

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ បានសង្កត់ធ្ងន់ថា ជាលទ្ធផលយើងឃើញថាអត្រាមរណភាព មាតា និងទារកមានការធ្លាក់ចុះគួរជាទីមោទនៈ ជាក់ស្តែងអត្រាមរណភាពរបស់ទារកបានធ្លាក់ចុះពី២៧/១០០០ កំណើតរស់ក្នុងឆ្នាំ២០១០ មកនៅត្រឹម៨ ក្នុង១០០០កំណើតរស់ ត្រឹមឆ្នាំ២០២២ នេះមានន័យថាកម្ពុជាបានសម្រេចដល់គោលដៅ៨ឆ្នាំមុនកាលកំណត់។ អត្រាមរណភាពមាតា ក៏មានការធ្លាក់ចុះដែរ តែហាក់មានការធ្លាក់ចុះយឺតយ៉ាវនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្រានៃការស្លាប់របស់មាតា នៅមានគម្លាតឆ្ងាយពីគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០៣០។ គិតត្រឹមឆ្នាំ២០២២ យើងបានសម្រេចការកាត់បន្ថយអត្រាស្លាប់របស់មាតាបានត្រឹម១៥៤ក្នុង១០០០០០(១សែន) កំណើតរស់។ យុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត គឺបានផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្សនិយាយជារួម។

បើតាមលោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានឲ្យដឹងថា ពិតមែនហើយ មូលដ្ឋានសុខាភិបាលសេវាសង្រ្គោះបន្ទាន់ (ហៅកាត់ថា អ៊ីម៉ុក-EmONC) មានការកើនឡើង វាទាមទាការផ្គត់ផ្គង់សម្ភារៈ និងធនធានមនុស្សឲ្យបានគ្រប់គ្រាន់ផងដែរ។ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល ក៏បានខិតខំធ្វើការបណ្តុះបណ្តាលធនធានមនុស្សដល់បុគ្គលិកសុខាភិបាលដែលកំពុងបម្រើការងារនៅមូលដ្ឋានសុខាភិបាលទាំងនោះ។ យើងក៏មានកន្លែងបណ្តុះបណ្តាលបច្ចេកទេស៣កន្លែងទៀត នៅថ្នាក់ក្រោមជាតិ ដើម្បីជួយគាំទ្រដល់ផ្នែកបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលក្នុងនោះមានខេត្តកំពង់ចាម បាត់ដំបង និងខេត្តតាកែវ។

គិតមកដល់ឆ្នាំ២០២៤នេះ ផ្នែកបណ្តុះបណ្តាលសម្រេចបានការបណ្តុះបណ្តាលលើការសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើតដល់មន្ត្រីសុខាភិបាលចំនួន៤៣៧៩នាក់ ក្នុងនោះមាន៖ វេជ្ជបណ្ឌិតចំនួន២៤៧ ឆ្មបចំនួន៩៤០ គិលានុបដ្ឋាកដាក់ថ្នាំសណ្តំចំនួន១៥៥ និងវគ្គបណ្តុះបណ្តាលខ្លី ដូចជា៖ PPH, MgSO4, MVE, INC, ដល់បុគ្គលិក មានចំនួន ៣០៣៧នាក់ ចំណែកគ្រូបង្គោលរបស់យើងនៅទូទាំងប្រទេសសម្រាប់ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលមានចំនួន ៨៤នាក់ (ក្នុងនោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានចំនួន៤០នាក់)៕

អត្ថបទដែលជាប់ទាក់ទង