**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ដង្កូវហ្វូង និងសត្វល្អិតចង្រៃ បំផ្លាញដំណាំស្រូវជិត៥ពាន់ហិកតានៅក្នុងខេត្តចំនួន៤

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បង្ហាញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រោយផ្ទុះករណីដង្កូវហ្វូង និងសត្វល្អិតចង្រៃបំផ្លាញដំណាំកសិករ មន្ត្រីជំនាញនៃមន្ទីរកសិកម្មរកឃើញថា ស្រូវប្រជាកសិករចំនួន៤៩៨៦,៣ហិកតា ក្នុងខេត្ត ព្រះវិហារ កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង បានរងនូវការបំផ្លាញពីដង្កូវហ្វូង និងសត្វល្អិតចង្រៃ។

អគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដំណាំកសិករក្នុងខេត្តទាំង៤ រងផលប៉ះពាល់ដោយសត្វល្អិតចង្រៃ ដង្កូវហ្វូង និងដង្កូវមូស្លឹកនោះរួមមាន៖ ខេត្តព្រះវិហារ ដំណាំស្រូវចំនួន១២២១ហិកតា និងដំណាំដំឡូងមីចំនួន៣៣៧១ហិកតា។ ខេត្តកំពង់ធំ ដំណាំស្រូវចំនួន៣៦៣៦ហិកតា។ ខេត្តកំពង់ចាម ដំណាំស្រូវចំនួន១១៨ហិកតា និងខេត្តកំពង់ឆ្នាំង ដំណាំស្រូវចំនួន១១,៣០ហិកតា។

យ៉ាងណា អគ្គនាយកដ្ឋានកសិកម្ម បានសង្កត់ធ្ងន់ថា៖ «ស្ថានភាពនៃការបំផ្លាញដោយប្រជាករ ដង្កូវហ្វូង និងដង្កូវមូស្លឹក នេះកំពុងតែស្ថិតនៅក្នុងស្ថានភាពតាមដាន និងអន្តរាគមន៍បន្ត ដើម្បីឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន»។ ទន្ទឹមនឹងការបង្ហាញពីតួលេខដំណាំរងការបំផ្លាញពីសត្វល្អិតចង្រៃ ក្រុមការងារជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាកដ្ឋានកសិកម្ម​ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង៤ ព្រមទាំងអាជ្ញាធរដែនដីតាមមូលដ្ឋានក្នុងខេត្ត បានណែនាំកសិករពីវិធានការមួយចំនួន ដើម្បីអាចគ្រប់គ្រងដង្កូវហ្វូង និងដង្កូវមូស្លឹកផងដែរ។

វិធានការទាំងនោះរួមមាន៖ យុទ្ធនាការផ្សព្វផ្សាយស្តីពី «វិធានការការពារ និងកម្ចាត់ដង្កូវហ្វូង ដែលស៊ីបំផ្លាញដំណាំកសិកម្មរបស់ប្រជាកសិករ» ក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយពីវិធីការពារ និងកម្ចាត់ដង្កូវហ្វូង ដែលស៊ីបំផ្លាញដំណាំស្រូវ និងដំឡូងមីនៅខេត្តព្រះវិហារ មានអ្នកចូលរួមសរុបចំនួន១៥៦នាក់។ ណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃ ដែលកំពុងកើតមាននៅក្នុងស្រែ-ចម្ការជាប្រចាំ និងធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម។ ណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារ លើការប្រើប្រាស់អន្ទាក់ជូរអែម ប្រើប្រាស់វិធីសាស្ដ្រមេកានិចដោយយកប្រេងម៉ាសូតលាយជាមួយដីខ្សាច់ដើម្បីបាចចំពោះស្រែមានទឹក និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

អគ្គនាយកដ្ឋានកសិកម្ម ក៏បានណែនាំដល់កសិករដែលកំពុងប្រើប្រាស់ថ្នាំកសិកម្មក្នុងការកម្ចាត់សត្វល្អិតចង្រៃត្រូវជ្រើសរើស ប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ និងផ្លាស់ប្ដូរសារធាតុសកម្មដើម្បីកុំឱ្យសត្វល្អិតចង្រៃមានភាពស៊ាំនឹងថ្នាំកសិកម្ម។ បន្ថែលើនោះអ្នកជំនាញក៏បានចែកសៀវភៅ និងឯកសារបច្ចេកទេសស្តីពីវិធានការការពារ និងកម្ចាត់សមាសភាពចង្រៃលើដំណាំស្រូវជូនដល់មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មន្ត្រីកសិកម្មឃុំ ព្រមទាំងបងប្អូនប្រជាកសិករ ព្រមទាំងបណ្តុះបណ្តាលស្តីពីដង្កូវហ្វូង និងវិធានការកម្ចាត់ដល់មន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងជំនួយការឃុំ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ផងដែរ។

គួរជម្រាបថា ដង្កូវហ្វូងត្រូវបានចាត់ទុកជាសត្វល្អិតចង្រៃចម្បងនៅអាស៊ី។ នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំមានដំណាំជាច្រើនមុខដូចជា ស្រូវ សណ្តែក ដំឡូងមី ពោត ជាដើម តែងរងនូវការបំផ្លាញដោយដង្កូវហ្វូងនេះ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី១៩មិថុនា ឆ្នាំ២០២៤ ក្រសួងកសិកម្មបានរកឃើញវត្តមានដង្កូវប្រភេទនេះ ក្នុងខេត្ត ត្បូងឃ្មុំ សៀមរាប ក្រចេះ ឧត្តរមានជ័យ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង