**ឯកឧត្តម ដៀប ពីរី និងឯកឧត្តម នួន ផារ័ត្ន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១ ក្នុងខេត្តកំពង់ធំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង បញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ក្រសួងការងារ បើកសិក្ខាសាលាផ្សព្វផ្សាយពី«បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»**លោក Olaf Scholz បង្ហាញពីឆន្ទៈរបស់ខ្លួន ដើម្បីឈរឈ្មោះសម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៥**UN ចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ និងព្រមានគោលដៅរបស់ពិភពលោកអំពីភាពអត់ឃ្លាន**ចិនធ្វើការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅក្នុងទីក្រុងប៉េកាំង និងខេត្តហឺប៉ី**ប៉ាឡេស្ទីន ជំរុញឲ្យរដ្ឋបាល និងសភាអាមេរិក ដាក់សម្ពាធអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា**ទីក្រុងមូស្គូ អះអាងថា សំណើរបស់លោក Zelensky លើការចរចាដ៏មានសក្តានុពលមិនអាចទុកចិត្តបាន**រដ្ឋមន្ត្រីការបរទេសចិនជំរុញឲ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន**នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ បញ្ហាអាកាសធាតុ និងភូមិសាស្ត្រ ជាឧបសគ្គធំបំផុតសម្រាប់ការរុករុកឧត្ថម្ភាគចក្រដែលបាត់ការទាក់ទង**អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច**គណៈកម្មការទី៤ រដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីបែបបទនីតិវិធីការងារថ្មី បន្ទាប់ពីមានការអនុម័តពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**រដ្ឋមន្ត្រីព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអន្តរក្រសួង និងបន្តសហការអនុវត្តប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា**ឧត្តមសេនីយ៍ទោ មៀច សាមុត នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ជូនតាមបណ្តាផ្ទះបាយរួម ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨**រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះសីហនុ**ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម Nguyen Phu Trong នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា**អគារសិក្សា ១ខ្នង ៤បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាពង្រ ក្នុងស្រុកអូរជ្រៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់ អាកាសយានដ្ឋាណយបាយ ទីក្រុងហាណូយ ប្រកបដោយសុខសុវត្ថិភាព**រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧

ក្រសួងសេដ្ឋកិច្ច បើកយុទ្ធនាការបណ្តុះបណ្តាល និងវិក្រឹតការលើ «វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ» ជូនមន្ត្រីជំនាញទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈ

 ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើ «វិធាន និង បទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ» ជូនសិក្ខាកាមគោលដៅដែលជាមន្ត្រីជំនាញទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈ ចំនួន ២៤៦នាក់ មកពីស្ថាប័នអនុវត្តលទ្ធកម្ម និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ។

ពិធីបើកវគ្គបណ្ដុះបណ្តាល និងវិក្រឹតការនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការសាង និងការអភិវឌ្ឍសមត្ថភាព គឺជាការងារអាទិភាព ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពជូនមន្ត្រីរាជការ ដែលទទួលមុខងារ តួនាទី ភារកិច្ច ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របពេលដែលច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មសាធារណៈ ត្រូវបានធ្វើបច្ចុប្បន្នកម្ម និង ដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រកសាង និង អភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាលទី១ មក សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និងវិក្រឹតការសមត្ថភាព ជូនមន្ត្រីជំនាញអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងការរួមចំណែកគាំទ្រ និង អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ក្នុងបីដំណាក់កាលកន្លងមក។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំពុងស្ថិតក្នុងដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ដោយត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ ការណ៍នេះ ធ្វើឱ្យការកសាង និងការអភិវឌ្ឍសមត្ថភាព កាន់តែមានសារៈសំខាន់ថែមទៀត ព្រោះថា ការកែទម្រង់នេះ បានឈានដល់ដំណាក់កាលស្មុគស្មាញ ហើយសិទ្ធិអំណាច និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរឱ្យ ក្រសួងស្ថាប័ន មន្ទីរអង្គភាពក្រោមឱវាទ និង រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុ, ក្នុងខណៈសមត្ថភាពមន្រ្តីជំនាញគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អង្គភាពថវិកា នៅមានកម្រិត ពិសេស ពាក់ព័ន្ធការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈ។

ទន្ទឹមនេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានដាក់ឱ្យអនុវត្តនៅតាមគ្រប់ក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព ប្រសិទ្ធភាព និង ភាពត្រឹមត្រូវទាន់ពេលនៃព័ត៌មាន និងទិន្នន័យហិរញ្ញវត្ថុ សម្រាប់វិភាគ និងព្យាករ ដើម្បធ្វើការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ FMIS ជាឧបករណ៍ដ៏សំខាន់ សម្រាប់គាំទ្រការសម្រេចជោគជ័យ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ប្រព័ន្ធ FMIS នេះ បាននិងកំពុងក្លាយជាប្រព័ន្ធស្នូលក្នុងការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន និងការត្រួតពិនិត្យ លើការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ជាពិសេសមុខងារអនុវត្តកិច្ចលទ្ធកម្មសាធារណៈពេញលេញ ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS និង កំពុងអនុវត្តនៅតាមក្រសួងស្ថាប័ន និង គ្រឹះស្ថានសាធារណៈរដ្ឋបាលមួយចំនួន។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាល និងវិក្រឹតការលើវិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ នាពេលនេះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្ដែង របស់ស្ថាប័នអនុវត្តលទ្ធកម្ម និង អង្គភាពថវិកា ពាក់ព័ន្ធនឹងនីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់គាំទ្រការអនុវត្តការងារប្រចាំថ្ងៃ ឱ្យកាន់តែមានផលិតភាព និងប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ តាមគោលដៅគ្រោងទុក សំដៅចូលរួមចំណែកធានាប្រសិទ្ធភាព តម្លាភាព និង សង្គតិភាព នៃការគ្រប់គ្រងថវិការដ្ឋ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង