**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

តុលាការថៃអនុញ្ញាតឱ្យ លោក ថាក់ស៊ីន ដាក់ប្រាក់តម្កល់ ដើម្បីអាចនៅក្រៅឃុំ ក្រោយលោកត្រូវបានចោទប្រកាន់ផ្លូវការ ពីបទប្រមាថព្រះមហាក្សត្រ

បាងកក៖ អតីតនាយករដ្ឋមន្រ្តីថៃដ៏មានឥទ្ធិពល លោក Thaksin Shinawatra ដែលជាអ្នកនៅពីក្រោយរដ្ឋាភិបាលថៃបច្ចុប្បន្ន ត្រូវបានតុលាការអនុញ្ញាតឱ្យតម្កល់ប្រាក់សុំនៅក្រៅឃុំ ដើម្បីចៀសវាងជាប់ឃុំឃាំង មុនការបើកសវនាការជំនុំជម្រះ ពាក់ព័ន្ធសំណុំរឿង​ប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។

លោក Thaksin បានស្វែងរកការអនុញ្ញាតឱ្យតម្កល់ប្រាក់សុំនៅក្រៅឃុំភ្លាមៗ ពីសំណាក់តុលាការព្រហ្មទណ្ឌថៃ បន្ទាប់ពីអគ្គព្រះរាជអាជ្ញាថៃ បានចោទប្រកាន់ជាផ្លូវការលើរូបលោក ក្រោមច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ ពាក់ព័ន្ធសម្តីរបស់លោក នៅក្នុងបទសម្ភាសមួយជាមួយ​ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥។ នៅក្នុងប្រទេសថៃ អ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធលើបទចោទប្រមាថព្រះមហាក្សត្រ អាចត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ ក្នុងមួយបទល្មើស។

តុលាការព្រហ្មទណ្ឌថៃ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «តុលាការបានសម្រេចអនុញ្ញាតឱ្យ លោក Thaksin អាចនៅក្រៅឃុំ តាមរយៈការដាក់ប្រាក់តម្កល់ ចំនួន៥០០,០០០បាត ឬស្មើនឹង១៣,៦០០ដុល្លារអាមេរិក ក្រោមលក្ខខណ្ឌថា រូបលោកត្រូវហាមឃាត់ មិនឱ្យចាក​ចេញពីប្រទេសថៃឡើយ លុះត្រាតែទទួលបាន ការអនុញ្ញាតឱ្យធ្វើយ៉ាងដូច្នោះ»។

គួរបញ្ជាក់ថា ក្នុងថ្ងៃអង្គារនេះ តុលាការធម្មនុញ្ញថៃ ក៏នឹងបើកសវនាការមួយផងដែរ សម្រាប់សំណុំរឿងផ្តើមឡើង ដោយសមាជិកព្រឹទ្ធសភាថៃ ១ក្រុម ដែលអាចនឹងមើលឃើញ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin ត្រូវដកហូតតំណែង ដោយសារបំពានច្បាប់ តាមរយៈការតែងតាំងមេធាវីម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ឱ្យកាន់តួនាទីក្នុងគណៈរដ្ឋមន្រ្តីរបស់លោក។

ជាមួយគ្នានេះ តុលាការដដែល នឹងបើកសវនាការមួយទៀត សម្រាប់សំណុំរឿង ដែលមានគោលដៅ រំលាយគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព Move Forward ជុំវិញគោលនយោបាយធ្វើវិសោធនកម្ម ច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ ក្រោយមានការដាក់ពាក្យបណ្តឹង ដោយគណៈកម្មការបោះឆ្នោតថៃ។ តុលាការត្រូវគេរំពឹងថា នឹងប្រកាសអំពីកាលបរិច្ឆេទសវនាការបន្ទាប់ ឬកាលបរិច្ឆេទប្រកាសសាលក្រម សម្រាប់សំណុំរឿងពាក់ព័ន្ធលោក Srettha និងបក្ស Move Forward នាថ្ងៃអង្គារនេះ។

មិនតែប៉ុណ្ណោះ តុលាការធម្មនុញ្ញថៃ ក្នុងថ្ងៃដដែលនេះ ក៏នឹងចេញសេចក្តីសម្រេចផងដែរ ថាតើ នីតិវិធីជ្រើសរើសបច្ចុប្បន្ន សម្រាប់សមាសភាព សមាជិកព្រឹទ្ធសភាអាណត្តិថ្មី ដែលបានចាប់ផ្តើមនាពេលកន្លងទៅ ក្នុងខែមិថុនានេះ ហើយនឹងបញ្ចប់ទៅវិញនៅដើមខែកក្កដា គឺមានភាពស្របច្បាប់ត្រឹមត្រូវ ឬក៏យ៉ាងណា៕

អត្ថបទដែលជាប់ទាក់ទង