**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក(Nuremberg) ដើម្បីពិនិត្យលទ្ធភាពរៀបចំយន្តការចាំបាច់នានា ជំរុញការវិនិយោគរវាងកម្ពុជា-អាល្លឺម៉ង់

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាច ជាមួយលោក Markus Lotzsch ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក(Nuremberg) កាលពីល្ងាចថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ។

ក្រោយពីដំណើរទស្សនកិច្ចថ្ងៃដំបូងក្នុងប្រទេសអាល្លឺម៉ង់ លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក(Nuremberg) បានទទួលគណៈប្រតិភូកម្ពុជា ក្នុងជំនួបទទួលទានអាហារពេលល្ងាច ដោយក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរ យោបល់ លើការរៀបចំយន្តការចាំបាច់នានារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក ដើម្បីធ្វើយ៉ាងណាសម្រួលដល់កិច្ចការងារវិនិយោគរបស់បណ្ដាវិនិយោគិននៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តប្រើប្រាស់សម្លេងតែមួយដើម្បីជម្រាបជូនដល់គ្រប់តួអង្គពាក់ព័ន្ធ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក ឱ្យបានជ្រួតជ្រាបអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា លក្ខខណ្ឌអំណោយផលនៃច្បាប់វិនិយោគ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយទាំងផ្លូវទឹក ផ្លូវដែក ផ្លូវគោក និងផ្លូវអាកាស ដើម្បីសម្រួលដល់ការដឹកជញ្ជូន ពិសេសបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលអនុញ្ញាតបើកឱ្យមានការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីជំរុញសេដ្ឋកិច្ចជាតិផងដែរ។

បន្ទាប់ពីទទួលស្ដាប់អំពីការជម្រាបជូនរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក បានថ្លែងការកោតសរសើរជូនចំពោះគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំឱ្យមានគម្រោងព្រែកជីកហ្វូណនតេជោកើតឡើង។ ក្នុងលក្ខខណ្ឌស្រដៀងគ្នាគឺដើម្បីសេដ្ឋកិច្ចជាតិ លោកបានសង្កេតឃើញថាដោយសារមានព្រែកជីក Rhine–Main–Danube ទើបអនុញ្ញាតឱ្យទីក្រុងនួនប៊ឺក បានផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចក្នុងទីក្រុងល្អជាងមុន ពន្លឿនការដឹកជញ្ជូន បន្ថែមចំណូលជូនប្រជាពលរដ្ឋ ពិសេសបង្កើនភាពប្រកួតប្រជែងលើតម្លៃភស្ដុភារកម្មផងដែរ៕

អត្ថបទដែលជាប់ទាក់ទង