**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋមន្រ្តីបរិស្ថាន៖ កូនឈើជាង១.៣លានដើម ត្រូវបានបណ្តុះសម្រាប់ចែកជូនពលរដ្ឋដាំ ដើម្បីបង្កើនភាពបៃតងសំដៅបង្កើនគម្របព្រៃឈើឱ្យ៦០ភាគរយ នៅឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា មកដល់ពេលនេះ កូនឈើដែលបានបណ្តុះនៅថ្នាលបណ្តុះកូនឈើមានជាង ១លាន ៣សែនដើមហើយ បន្ទាប់ពីការអនុវត្តផែនការបណ្ដុះដើមឈើ តាំងពីខែតុលា ឆ្នាំ២០២៣ សម្រាប់ចែកជូនប្រជាពលរដ្ឋ និងសិស្សានុ សិស្សយកទៅដាំនៅតាមទីសាធារណៈ និងសហគមន៍ ដើម្បីបង្កើនភាពបៃតង ក៏ដូចជាសំដៅបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន៦០ភាគរយ នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងបែបនេះធ្វើឡើងក្នុងកិច្ចផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី «ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា» រវាងក្រសួង បរិស្ថាន និងក្រុមហ៊ុន ភេសជ្ជៈ កូកាកូឡា កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងបរិស្ថាន។

ជាមួយនឹងការបណ្តុះកូនឈើបានជាង១លាន ៣លាន ៣សែនដើមនេះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន គូសបញ្ជាក់ថា យុទ្ធនាការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំក៏មិនទាន់អាចគ្រប់គ្រាន់ក្នុងការបង្កើត គំរបព្រៃឈើឡើងវិញឱ្យបាន៦០% នៅឆ្នាំ២០៥០ខាងមុន នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែសូមចូលរួមដាំដើមឈើឱ្យបានច្រើន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា យុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើម ក្នុងមួយឆ្នាំ ដើម្បីបានកូនឈើទៅដាំដុះក្រសួងបរិស្ថានបានឱ្យមន្ទីបរិស្ថាទាំង ២៥រាជធានី ខេត្ត ចូលរួមបណ្តុះរហូតមកដល់ពេលនេះ បានជាង ១លាន ៣សែន (ចាប់ផ្តើមពីខែតុលា ឆ្នាំ២០២៣) ដើមហើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ជាក់ស្តែងការចុះហត្ថលេខានេះ គឺដើម្បីទទួលយកក្នុងភាពជាដៃគូលើការជួយបំពាក់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់វិស័យឯកជនមួយនេះ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់នៅខេត្តត្បូងឃ្មុំ ក្នុងទំហំផ្ទៃដី ៣ហិកតា ដែលអាចបណ្ដុះកូនឈើបាន១លានដើម ក្នុងមួយឆ្នាំ។ ប្រព័ន្ធស្រោចស្រពដើរដោយថាមពលព្រះអាទិត្យនេះ អាចធានាអាយុកាលបានរហូតដល់ ២៥ឆ្នាំ។

ពាក់ព័ន្ធនឹងការដាំដើមឈើនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដាំដើមឈើមួយឆ្នាំ១លានដើមនេះ មិនទាន់គ្រប់គ្រាន់ទេក្នុងការពង្រីក គំរបព្រៃឈើនៅកម្ពុជាយើងឱ្យបានឈានដល់ជាង៦០% នៅឆ្នាំ២០៥០ ដូចដែលបានដាក់ចុះក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា កូនឈើជាង១លាន ៣សែនដើមនេះ បាននឹងកំពុងនៅក្នុងស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ កន្លែងនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប មណ្ឌលគិរី និងត្បូងឃ្មុំ ដើម្បីទុកចែកជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន សាលារៀន វត្តអារាម និងតាមសហគមន៍តំបន់ការពារធម្មជាតិ។

ស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ខេត្តនេះ មានផ្ទៃដីសរុបប្រហែល៥៣ហិកតា ដោយមានសមត្ថភាពបណ្ដុះកូនឈើបានរហូត ១០លានដើម ក្នុងមួយឆ្នាំ ដោយមិនបូកបញ្ចូលកូនឈើ ដែលបានដាំដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋនោះទេ។ សម្រាប់កូនឈើដែលត្រូវចែកចាយដល់រាជធានីខេត្តដើម្បីដាំបន្តនឹងត្រូវរក្សាក្នុងថ្នាលរហូតដល់មានអាយុ៥ឆ្នាំសិន ទើបផ្តល់ការចែកចាយ។ ចំនួន១០លានដើមនេះមិនបានគិតបូក នឹងដើមឈើដែលត្រៀមនឹងចែកជូនសម្រាប់ដាំនោះទេ។ ការដាំដើមឈើនេះ គឺធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសនោះសិស្សានុសិស្ស ចេះស្រឡាញ់បរិស្ថាន និងធម្មជាតិ ៕

អត្ថបទដែលជាប់ទាក់ទង