ក្រុមហ៊ុនឯកជន ចូលរួមដាំកូនឈើនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន WAKODO Cambodia ចំនួន១៣នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន៥០ដេីម និងស្មៅចំនួន១០០ម៉ែត្រការ៉េ នៅបរិវេណអតីតផ្សារយាងធំ ស្ថិតនៅខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
ការងារនេះជាផ្នែកមួយនៃយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕

