**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យលទ្ធផលអនុវត្តផែនការសកម្មភាពការងារ និងការងារជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្របធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី និងខេត្តរតនគិរី អមដំណើរដោយឯកឧត្តមបណ្ឌិត ខឹម សុធា ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារជាមួយលោកប្រធាននិងមន្ត្រីពាក់ព័ន្ធនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ដើម្បីពិនិត្យមើលលទ្ធផលអនុវត្តផែនការសកម្មភាពការងារ និងការជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រកន្លងមក ក៏ដូចជាពិនិត្យមើលស្ថានភាពទឹក ស្ថានភាពប្រព័ន្ធឧតុនិយម និងការងារបង្កបង្កើនផលស្រូវវស្សា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីកិច្ចការសំខាន់មួយចំនួនដែលត្រូវយកចិត្តទុកដាក់ដូចជា ការបន្តជំរុញការចុះបញ្ជី និងការកំណត់ព្រំអាងទឹក និងប្រព័ន្ធធារាសាស្ត្រ នឹងឈានទៅដល់ការសិក្សាធ្វើផែនទីកំណត់ទីតាំងប្រព័ន្ធធារាសាស្ត្រ និងអាងទឹកទាំងអស់នៅទូទាំងខេត្តមណ្ឌលគិរី។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមប្រកបដោយនិរន្តរភាព កត្តាដែលសំខាន់មិនអាចខ្វះបានគឺការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះ ក៏មានការធ្វើបទបង្ហាញរបស់ឯកឧត្តមទីប្រឹក្សាស្តីពីមូលដ្ឋានគ្រឹះជលសាស្រ្ត ស្ថានភាពជលសាស្ដ្រ ទឹកជំនន់ និងគ្រោះរាំងស្ងួតនៅកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរីផងដែរ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសទាំងអស់បានថ្លែងអំណរគុណ និងសំណូមពរដល់ ឯកឧត្តមរដ្ឋលេខាធិការ បន្តផែនការពង្រឹងសមត្ថភាពមន្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញជលសាស្ដ្រ ឧតុនិយម និងវិស្វកម្ម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង៖ ១).អាងស្តុកទឹកអូរតេដែលមានលទ្ធភាពស្តុកទឹកបាន ១០លានម៉ែត្រត្រីគុណ និងជាអាងទឹកបម្រើឱ្យពហុវិស័យ, ២).ពិនិត្យស្ថានភាពស្ថានីយឧតុនិយមស្វ័យប្រវត្តិពូជ្រៃ, ៣).អាងស្តុកទឹកអូរណប់ដែលមានលទ្ធភាពស្តុកទឹកបានជាង ៤លានម៉ែត្រត្រីគុណ, ៤).ស្ថានីយជលសាស្រ្តអូរច្បារដែលរងការខូចខាតមិនអាចដំណើរការបាន និង៥).អាងស្តុកទឹកអូយេសដែលមានលទ្ធភាពអាចស្តុកទឹកបានជាង ៣លានម៉ែត្រត្រីគុណ ៕

អត្ថបទដែលជាប់ទាក់ទង