**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ នាំអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋជាង ១៤០គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកមេមត់

ត្បូងឃ្មុំ៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ១៤៦គ្រួសារ ក្នុងឃុំទន្លូង ស្រុកមេមត់ កាលពីកន្លងទៅថ្មីៗនេះ។

ពិធីនេះធ្វើឡើងស្ថិតនៅបរិវេណវត្តសត្តវិថីជោត្យារាម ហៅវត្តស្លា ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូនពលរដ្ឋទាំងអស់។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចូលរួមសោកស្តាយជាពន់ពេក ចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋទាំង ១៤៦គ្រួសារ និងបញ្ជាក់ថា ចំពោះអំណោយដែលផ្តល់ជូននាពេលនេះ ជាការចូលរួមជួយសម្រួលទុក្ខលំបាករបស់បងប្អូនចំពោះមុខ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា សូមបងប្អូនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា គឺថាគ្រាបងប្អូនមានទុក្ខលំបាក មានតែសេនាធិកាសម្តេចធិបតី នាយករដ្ឋមន្ត្រី ប៉ុណ្ណោះ ដែលមានអាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត ដែលនៅកៀកជិត ចុះជួបជួយបងប្អូន មិនដូចក្រុមជ្រុលនិយមមួយចំនួន នៅពេលជិតបោះឆ្នោត បានមានមុខ និងសន្យាខ្យល់តែប៉ុណ្ណោះ។

ចំពោះអំណោយសម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ទទួលបានថវិកា ៤០ម៉ឺនរៀល, រងគ្រោះមធ្យម ២០ម៉ឺនរៀល, រងគ្រោះស្រាល ៥ម៉ឺនរៀល ព្រមទាំងក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ។

ដោយសទ្ធាជ្រះថ្លាឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រគេនបច្ច័យ ព្រះគ្រូចៅអធិការវត្តសត្តវិថីជោត្យារាម ហៅវត្តស្លា ទុកសម្រាប់ប្រើប្រាស់ និងកសាងសមិទ្ធនានានៅទីអារាមនេះផងដែត។

គួររំលឹកថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅឃុំទន្លូង ស្រុកមេមត់ មានភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ធ្វើឲ្យរងផលប៉ះពាល់ពលរដ្ឋ ១៤៦គ្រួសារ ក្នុងនោបណ្តាលឱ្យបាក់ដើមកៅស៊ូ ៩២,៧៥៣ដើម, បាក់ដើមស្វាយចន្ទី ២,៨៤០ដើម, បាក់ជន្លង់ម្រេច ២២០ជន្លង់, រលំ និងរបើកដំបូលផ្ទះ ៣០ខ្នង, រន្ទះបាញ់ របួសធ្ងន់ បុរស ១នាក់ នៅឃុំមេមត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង