**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធី «JCI Senate Golden Era Night» នៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ នៅខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរាត្រីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកម្មវិធី «JCI Senate Golden Era Night» នៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រតិភូមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ប្រធានថ្នាក់ជាតិតាមបណ្តាប្រទេស និងក្រុមប្រឹក្សាភិបាលរបស់ JCI សរុបប្រមាណជាង ៥០០នាក់ចូលរួមផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលបានអនុញ្ញាតឱ្យកម្មវិធីនេះបានរៀបចំឡើងនៅលើទឹកដីនៃខេត្តសៀមរាប ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ JCI កម្ពុជា អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តរៀបចំ និងចូលរួមជួយជ្រោមជ្រែងកម្មវិធីដ៏មានសារៈសំខាន់នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានបន្តថា មិនត្រឹមតែអនុញ្ញាតឱ្យអ្នកចូលរួមមកពីបណ្តាប្រទេសនានា មកប្រទេសកម្ពុជាអាចស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ និងភាពកក់ក្តៅ ស្នាមញឹមរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគ្រប់គ្នាៗ បានមកជាសាក្សីនៃការរីកចម្រើនរបស់កម្ពុជា ការរស់នៅ និងសមិទ្ធិផលរបស់កម្ពុជាក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ទាំងក្នុងដំណាក់កាលការតស៊ូនាអតីតកាល ការអភិវឌ្ឍន៍ ឥតឈប់ឈរក្នុងពេលបច្ចុប្បន្ន និងការបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ និងសក្តានុពលរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានរំលេចអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អំពីដំណើរដែលកម្ពុជាបានឆ្លងកាត់ពីប្រទេសដែលធ្លាប់តែត្រូវបានស្គាល់ដោយសង្គ្រាម និងវាលពិឃាត ទៅជាប្រទេសដែលមានសន្តិភាពពេញលេញ និងការទទួលស្គាល់ ក្នុងគោលដៅ ដើម្បីរម្លឹកពីតម្លៃនៃសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិទូទាំងពិភពលោក។

សូមជម្រាបថាកម្មវិធី «JCI Senate Golden Era Night» បានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងប្រកាសផ្ទេរតំណែងជូនប្រធានប្តូរវេន ព្រមទាំងទទួលស្គាល់ក្រុមប្រឹក្សាភិបាលរបស់ព្រឹទ្ធសមាជិកJCI ក៏ដូចជាបង្កើនភាពស្និតស្នាលតាមរយៈការរៀបចំកម្មវិធីពិសារអាហារ ដើម្បីអបអរការបញ្ចប់អាណត្តិ និងសមិទ្ធផលរបស់ប្រធាន រួមទាំងក្រុមប្រឹក្សាភិបាលអាណត្តិឆ្នាំ២០២៣ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង