**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាឡើយ

ភ្នំពេញ៖ ​​ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាឡើយ ហើយក៏គ្មានថ្ងៃធ្វើការជាមួយកីឡាករ Lethwei របស់មីយ៉ាន់ម៉ានេះដែរ បន្ទាប់ពីលោកបានមើលឃើញពីទង្វើមិនគប្បីម្ដងជាពីរដង ស្ទើរតែនាំឲ្យខូច និងប៉ះពាល់ដល់កម្មវិធីគុនខ្មែរថែមទៀត។

លោកបន្តថាជាក់ស្ដែងដូចជាការប្រកួតជាមួយ ព្រំ សំណាង កាលពីចុងឆ្នាំ២០២៣ និងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកាលពីថ្មីៗ ។

លោកប្រធានសហព័ន្ធបានបញ្ជាក់ថា «ចំពោះខ្ញុំ យើងគាំទ្រដែលមានកីឡាករបរទេសមកជួយផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែចំពោះបុគ្គល Dave Leduc មួយ អ្វីដែលខ្ញុំបានឃើញសំណេររបស់គាត់ គឺខ្ញុំមិនគាំទ្រទេ ដោយសារគាត់សរសេរ ទី១-គាត់ទាមទារលក្ខខណ្ឌទឹកប្រាក់ ១លានដុល្លារ ។ នេះមិនមែនជាការផ្សព្វផ្សាយគុនខ្មែរទេ គឺជាការទាមទារលក្ខខណ្ឌសម្រាប់ប្រយោជន៍របស់គាត់ ។ ទី២-គាត់និយាយពីបញ្ហាគុនខ្មែរ និង Mauy Thai ខ្ញុំគិតថា ក្នុងនាមសហព័ន្ធ យើងអត់ចង់មានការបែងចែក យើងអត់ចង់មានអុជអាល នាំឲ្យមានការរើសអើងពូជសាសន៍ទេ ព្រោះទង្វើនេះ នាំឲ្យមានការឈ្លោះគ្នា ហើយយើងអត់ត្រូវការទេសង្គ្រាម ក្នុងនាមប្រទេសមួយដែលមានសន្ដិភាព យើងអត់ត្រូវការការឈ្លោះគ្នាឈានទៅរកការស្អប់គ្នា ឬសង្គ្រាមទេ”។

លោក ខូវ ឆាយ សង្កត់ធ្ងន់ថា «ចំពោះបុគ្គល Dave Leduc ខ្ញុំនិយាយឲ្យត្រង់ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធ ខ្ញុំអត់ស្វាគមន៍គាត់ឡើងសង្វៀននៅកម្ពុជាទេ ដោយសារបុគ្គលនេះ បង្កបញ្ហាម្ដងមកហើយ កាលពីប្រកួតជាមួយ ព្រំ សំណាង ឡើងមុន ។ ខ្ញុំនៅក្នុងទិដ្ឋភាពនោះផ្ទាល់ គឺគាត់ (Dave Leduc) ពេលមកដល់ព្រមព្រៀងគ្នាហើយថា ប្រកួតពាក់ហ្គង់ តែដល់ម៉ោងប្រកួត គាត់ទាមទារប្រកួតអំបោះឆៅវិញ នាំឲ្យពន្យាពេលកម្មវិធីដល់ជាង ១ម៉ោង ។ ពេលហ្នឹង ដោយសារយើងបង្ខំឲ្យ ព្រំ សំណាង ព្រមទទួលយកការប្រកួតហ្នឹង បើមិនអ៊ីចឹងខូចកម្មវិធីទាំងមូល ។ យើងឃើញថា កីឡាករហ្នឹង(Dave Leduc) គាត់មិនច្បាស់លាស់ ក្រឡេចក្រឡុចច្រើន ។ ក្នុងនាមសហព័ន្ធ ខ្ញុំអត់ស្វាគមន៍ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធ Dave Leduc មិនអាចឡើងសង្វៀននៅកម្ពុជាទេ បើគាត់នៅចង់ឡើងសង្វៀននៅកម្ពុជា ខ្ញុំគិតថា គាត់ចាំរហូតដល់ខ្ញុំចុះចេញសិន» ។

បន្ថែមលើនេះ ប្រធានសហព័ន្ធដដែល បានសម្ដែងការមិនពេញចិត្តជាខ្លាំង កំឡុងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ ម៉ានី ប៉ាគីអាវ ចូលរួមនៅកោះពេជ្រ កាលពីថ្មីៗ បែរជា Dave Leduc ឆ្លៀតឱកាសនោះ ដើម្បីផ្សព្វផ្សាយពីក្បាច់គុន Lethwei ទៅវិញ ។

លោក ខូវ ឆាយ បន្ដថា «ខ្ញុំអត់គាំទ្រទេ បុគ្គលនេះ ដែលយើងឃើញហើយ ម្ដងជាពីរដង ទី១-គឺការប្រកួតជាមួយ ព្រំ សំណាង ទី២-គឺកម្មវិធីគុនខ្មែរថ្ងៃមុន ដែលលោក ប៉ាគីអាវ គាត់អញ្ជើញចូលរួម ឆ្លៀតក្នុងកម្មវិធីរបស់គុនខ្មែរយើង បែរជាគាត់((Dave Leduc) ទៅបង្ហាញក្បាច់គុន Lethwei ដោយបង្គាប់ឲ្យ ប៉ាគីអាវ ធ្វើតាមគាត់ ។ នេះគឺជារឿងមួយ ដែលយើងអត់ពេញចិត្ត ហើយអត់គាំទ្រទេ ។ យើងឃើញទង្វើរបស់គាត់ បុគ្គលនេះ មិនអាចយកជាគ្នាបានទេ ។ អ៊ីចឹងក្នុងនាមសហព័ន្ធ យើងនឹងមិនធ្វើការជាមួយគាត់ទេ ព្រោះអីយើងអត់ដឹងពេលធ្វើការជាមួយគាត់ទៅមានរឿងអ្វីកើតឡើងទេ មិនស្រួលដល់ម៉ោងវ៉ៃ ពេលឡើងសង្វៀន គាត់អាចមានការប្រែក្រឡាស់ទៀត ។ បុគ្គលដែលមិនអាចយកជាគ្នាបាន មានន័យថា គាត់អាចធ្វើអ្វីបានទាំងអស់ គាត់អាចប្រែប្រួលបាន ដល់ចឹងយើងអត់អាចទុកចិត្តធ្វើការជាមួយគាត់បានទេ ខូចកម្មវិធីគេអស់» ។

ទន្ទឹមជាមួយគ្នា លោកបានចាត់ទុកវត្តមាន Dave Leduc នៅកម្ពុជា គ្រាន់តែជាការអស់ផ្លូវដើរប៉ុណ្ណោះ ។ លោកថា «ខ្ញុំគិតថា បុគ្គល Dave Leduc គាត់មកកម្ពុជាសព្វថ្ងៃនេះ ដោយសារគាត់អស់ផ្លូវហើយ ។ កាលពីមុនគាត់នៅថៃ ចេញពីថៃ ទៅមីយ៉ាន់ម៉ា ហើយឥលូវគាត់កំពុងនៅកម្ពុជា ដើម្បីស្វែងរកការជ្រកកោណ ឬអាចថា ស្វែងរកការគាំទ្រដើម្បីចូលសញ្ជាតិអីខ្ញុំអត់ដឹងទេ ផែនការរបស់គាត់ តែតាមគំនិតរបស់ខ្ញុំផ្ទាល់ខ្លួន ខ្ញុំគិតថាអ៊ីចឹង» ។

ក្នុងនាមសហព័ន្ធ លោកបានសំណូមពរដល់អ្នកគាំទ្រគុនខ្មែរ និងប្រជាពលរដ្ឋខ្មែរ ឈប់ចាប់អារម្មណ៍លើ Dave Leduc បន្ដទៀត ដ្បិតបុគ្គលនេះ មិនមែនជាមនុស្សស្មោះត្រង់ ដែលស័ក្ខិសមនឹងទទួលបានការកោតសរសើរ រឹតតែមិនមែនជា Idol របស់ប្រជាពលរដ្ឋខ្មែរថែមទៀត ។ មិនតែប៉ុណ្ណោះ លោកបានផ្ដាំទៅ Dave Leduc ទៀតថា «បើចង់ផ្តួលកីឡាករមួយថៃ អ្នកអាចទៅប្រកួតនៅសង្វៀនប្រទេសថៃ ឬទៅប្រកួតនៅភូមាស្រុកអ្នកឯងចុះ។ គុនខ្មែររបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះគូប្រកួតគ្រប់ជាតិសាសន៍ មិនត្រូវការពឹងពាក់អ្នកឯងទេ» ៕

អត្ថបទដែលជាប់ទាក់ទង