**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង

ភ្នំពេញ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការសម្របសម្រួលពីសំណាក់ស្ថានទូតនៃសាធារណរដ្ឋបារាំងនៅកម្ពុជា, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

នេះជាទស្សនកិច្ចក្រៅប្រទេសជាលើកទី២ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្ទាប់ពីដំណើរទស្សនកិច្ច នៅប្រទេសអូស្ត្រាលី នៅខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវរដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងសភា និងថ្នាក់ដឹកនាំនៃស្ថាប័នសំខាន់ៗ នៃសាធារណរដ្ឋបារាំងរួមមាន៖ ក្រុមប្រឹក្សារដ្ឋ (Conseil d’Etat) និងអគ្គលេខាធិការដ្ឋាននៃរដ្ឋាភិបាលបារាំង (Secrétariat Général du Gouvernement) ដើម្បី៖ (១).ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងពាក់ព័ន្ធការពង្រឹងមុខងារ និងភារកិច្ច របស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការដ៏សំខាន់មួយរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្ត្រី ប្រកបដោយគុណភាព និងប្រសិទ្ធភាព ពិសេសពាក់ព័ន្ធមុខងារសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្រ្តី, (២).ផ្លាស់ប្តូរបទពិសោធពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងគោលការណ៍នៃការតាក់តែង និងការពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងការដោះស្រាយវិវាទរដ្ឋបាល ពិសេសពាក់ព័ន្ធការជាន់សមត្ថកិច្ចគ្នា និង(៣).ផ្លាស់ប្តូរបទពិសោធអំពីការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ ក៏ដើម្បីរួមចំណែកពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំងផងដែរ ពិសេសឈរលើមូលដ្ឋាននៃទំនាក់ទំនងពិសេស និងដ៏ជិតស្និទ្ធរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និង ឯកឧត្តមប្រធានាធិបតីបារាំង Emmanuel Macron ។

គួរបញ្ជាក់ផងដែរថា កម្ពុជា និងបារាំង មានប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធច្បាប់ប្រហាក់ប្រហែលគ្នា ដោយសារឥទ្ធិពលនៃមរតករបស់អាណាព្យាបាលបារាំងនៅកម្ពុជាចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចនេះ ពិតជាមានសារសំខាន់សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបាននូវមេរៀនបទពិសោធ និងការអនុវត្តល្អៗបន្ថែមទៀត ដែលអាចប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ធ្វើការកែលំអររបៀបរបបបំពេញការងារ និងកែទម្រង់ប្រព័ន្ធការងារ ដើម្បីពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ពិសេសដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្តនូវមុខងារគន្លឹះ និងស្នូលមួយចំនួនរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដូចជា៖ (១).ការពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគិតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសំណើ/របាយការណ៍របស់ក្រសួងស្ថាប័ននានា, (២).ការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងចាត់ចែងសម្របសម្រួលការងារអន្តរក្រសួង និងកិច្ចការមួយចំនួនទៀត តាមការណែនាំរបស់នាយករដ្ឋមន្រ្តី និង(៣).ការងារតាមដានវាយតម្លៃលើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និង តាមដានការអនុវត្តបទបញ្ជា គោលការណ៍ណែនាំ និងការសម្រេចនានារបស់គណៈរដ្ឋមន្រ្តី ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង