**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន MIRARTH ចូលជួបសម្តែងការគួរសម និងស្នើសុំការណែនាំលើការវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងប្រតិភូរបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុនចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំអំពីការកែច្នៃគ្រាប់ស្វាយចន្ទី និង ផលិតជីវឥន្ធនៈពីសំបកគ្រាប់ស្វាយចន្ទី ដែលមានរោងចក្រកំពុងដំណើរការនៅក្នុងខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្តើមលោក SASAKI KOJI ប្រធានក្រុមហ៊ុន MIRARTH Agri Tech បានជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការថា ក្រុមហ៊ុន MIRARTH Holding នៅប្រទេសជប៉ុនមានការវិនិយោគចម្បងនៅក្នុងវិស័យអចលនទ្រព្យ ហើយក៏មានការវិនិយោគផងដែរនៅក្នុងវិស័យថាមពល ដូចជាថាមពល ពន្លឺព្រះអាទិត្យ ហើយថ្មីៗនេះក៏បានចាប់ផ្តើមការវិនិយោគលើជីវៈឥន្ធនៈផងដែរ។

លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគ គឺដោយសារកម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ពាក់ព័ន្ធនឹងការដាំដុះនិងផលិតកម្មគ្រាប់ស្វាយចន្ទី ហើយ បច្ចុប្បន្នការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅមានចំនួនតិចតួច ដែលជាឱកាសមួយសម្រាប់ក្រុមហ៊ុនរបស់លោក។

ប្រធានក្រុមហ៊ុនរូបនេះអះអាងថា សកម្មភាពកែច្នៃដែលជាចំណាប់អារម្មណ៍ចម្បងរបស់ក្រុមហ៊ុន គឺការផលិតប្រេងជីវឥន្ធនៈ ចេញពីសំបកគ្រាប់ស្វាយចន្ទី។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន រោងចក្ររបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលទើបសម្ពោធដាក់ឱ្យដំណើរការនៅក្នុងខេត្តកំពង់ធំមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ១ ៥០០ តោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុនរំពឹងថានឹងពង្រីកសមត្ថភាពកែច្នៃរហូតដល់ប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះនេះ ដែលអាចផលិតថាមពលបានប្រមាណ ២,៥មេហ្គាវ៉ាត់។

លោក SASAKI KOJI បានគូសបញ្ជាក់ប្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ផងដែរថា មិនមែនមានតែសំបកស្វាយចន្ទីនោះទេ ដែលអាចផលិតជាថាមពលបាន សូម្បីតែ មែក និងសំបករបស់ដើមស្វាយចន្ទីក៏អាចផលិតជាថាមពលបានផងដែរ។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុនត្រូវរៀបចំផែនការក្នុងការប្រមូលទិញ ឬដាំដើមស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ផលិតកម្មរបស់ក្រុមហ៊ុន។

លោកបន្តថា ក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទី ជាការកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតថាមពលពីសំបកគ្រាប់ស្វាយចន្ទី នឹងរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។

ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន MIRARTH Agri Tech បានសម្រេចវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ដែលជាខេត្តមួយមានការដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យក្រុមហ៊ុន MIRARTH Agri Tech បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានកាន់ច្រើន និងលឿនជាងនេះទៀត និងជាពិសេសធានាឱ្យបាននូវផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងដែរថា កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ប៉ុន្តែនៅមិនទាន់ប្រើប្រាស់អស់ពីសក្តានុពលក្នុងវិស័យនេះនៅឡើយទេ។ បើនិយាយដោយឡែក ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា នៅក្នុងរយៈពេល៤-៥ឆ្នាំចុងក្រោយនេះ ដំណាំស្វាយចន្ទីមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែការកែច្នៃស្វាយចន្ទីនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចជាការកែច្នៃសំបកជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ដំណាំស្វាយចន្ទី គឺជាដំណាំដែលមានសក្តានុពលខ្ពស់ ហើយការកែច្នៃគ្រាប់ស្វាយចន្ទីត្រូវធ្វើឡើងនៅគ្រប់ខ្សែច្រវាក់តម្លៃផលិតកម្ម ដើម្បីបង្កើនតម្លៃបន្ថែមនិងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់បន្ថែមថាសមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឆន្ទៈប្រែក្លាយប្រទេសកម្ពុជាជាប្រទេសលេខ១ នៅលើពិភពលោក ក្នុងផលិតកម្មស្វាយចន្ទី ហើយក៏បានបញ្ជាក់ផងដែរនូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារពិសេសដើម្បីរៀបចំផែនការ យុទ្ធសាស្ត្រ ជំរុញការដាំដុះ ការកែច្នៃ ការនាំចេញ ផលិតផលស្វាយចន្ទី ដែលនឹងសហការជាមួយវិស័យឯកជនក្នុងការជំរុញការលើកកម្ពស់ផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយចន្ទី។ជាចុងបញ្ចប់នៃជំនួបនេះ លោក សាសាគី កូជី (SASAKI KOJI) ប្រធានក្រុមហ៊ុន MIRARTH Agri Tech បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំពង្រីកការវិនិយោគជាមួយនឹងការកែច្នៃឱ្យសម្បូរបែបថែមទៀត និង នាំយកនូវសម្ភារៈបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុន ដើម្បីជួយជំរុញវិស័យកសិកម្មនៅកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន MIRATH Agri Tech គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុន ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈនៅខេត្តកំពង់ធំ ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមហ៊ុននេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុនតាំងពីឆ្នាំ២០២១ តាមរយៈក្រុមហ៊ុន Top Planning Japan ហើយក៏គ្រោងនឹងពង្រីកការនាំចេញរបស់ខ្លួនទៅទីផ្សារផ្សេងទៀតជុំវិញពិភពលោកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង