**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

ឯកឧត្តម ស្វាយ សំអ៊ាង ស្នើឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ ជួយតាមដាន និងក្ដាប់សភាពការណ៍ កើតមានឡើងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្ត បានថ្លែងស្នើឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ ជួយតាមដាន និងក្ដាប់សភាពការណ៍ដែលកើតមានឡើង ធ្វើឱ្យប៉ះពាល់ទៅដល់សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ និងក្មេងទំនើង នាថ្ងៃទី៥ មិថុនានេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានថ្លែង ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងទាំងថ្នាក់ខេត្ត ទាំងថ្នាក់ក្រុង ស្រុក ក៏ដូចជាប៉ុស្តិ៍នគរបាល រដ្ឋបាល និងអាជ្ញាធរទាំងអស់ នេះក៏ជាការចូលរួមចំណែកមួយក្នុងភារកិច្ចជាកងកម្លាំង ជាអាជ្ញាធរក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋរបស់នូវក្នុងមូលដ្ឋាន។ ហើយក៏ជាការពង្រឹងនូវវិធានការមួយទៀតដែលអនុវត្តទៅតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការរឹតបន្តឹងការចាត់វិធានការបង្ក្រាបទបស្កាត់ចំពោះក្រុមក្មេងទំនើមដែលបង្កភាពអុកឡុកប៉ះពាល់ទៅដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម បង្កនូវអំពើហិង្សា បង្កនូវបញ្ហាជម្លោះទាស់ទែង ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់នូវក្នុងសង្គម។

ជាមួយគ្នានោះ ឯកឧត្តម ស្វាយ សំអ៊ាង បានបន្តថា ក្រោយពីបានដាក់បទបញ្ជា និងវិធាការ ក៏ដូចជាគោលការណ៍ណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានដាក់ចេញកន្លងមកនេះ យើងឃើញថា កងកម្លាំងរបស់យើងបានខិតខំធ្វើការងារនេះយ៉ាងសកម្មដោយមានការទទួលខុសត្រូវ ក្នុងនោះក៏យើងឃើញថាបានបង្ក្រាបទប់ស្កាត់តាមបណ្ដាក្រុង ស្រុក ជាពិសេសក្នុងក្រុងស្ទឹងត្រែងនេះ ហើយក៏ជាចំណុចគោលដៅសំខាន់ដែលជាបេះដូងនៃខេត្តស្ទឹងត្រែងទាំងមូល និងតាមបណ្ដាក្រុង ស្រុក។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានជំរុញបន្ថែមថា ពាក់ព័ន្ធនឹងការងារនេះ យើងត្រូវធ្វើយ៉ាងម៉ឺងម៉ាត់ និងរួមគ្នាទបស្កាត់រាល់បញ្ហាបាតុភាពដែលបង្កឡើងដោយក្រុមក្មេងទំនើង ឬបទល្មើសអ្វីក៏ដោយដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់យើងនេះ។

ឯកឧត្តម ស្វាយ សំអ៊ាង សូមឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ ជួយតាមដានក្ដាប់នូវសភាពការណ៍ដែលកើតមានឡើង ដែលធ្វើឱ្យប៉ះពាល់ទៅដល់សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ឬបទល្មើសអ្វីក៏ដោយដែលយើងបានដឹង ឬក៏បានព័ត៌មានថា ឥឡូវវាអាចមានក្រុមណាមួយកំពុងធ្វើបាតុភាពបែបនេះ បែបនោះឡើង ក៏សូមឱ្យជួយសហការគ្នាផ្ដល់ព័ត៌មានទៅដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក ឬក៏កម្លាំងសមត្ថកិច្ចដែលមាន នគរបាល អាវុធហត្ថ យោធា ហើយផ្នែកនៅស្រុក មានអភិបាលស្រុក អធិការ ជាដើម សូមឱ្យជួយសហការគ្នា ដើម្បីយើងនឹងចាត់វិធានការអន្តរាគមន៍ ក៏ដូចជាចាត់វិធានការទៅលើសកម្មភាពទាំងនោះឱ្យបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង