**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម សួស យ៉ារ៉ា ធ្វើបទបង្ហាញស្តីពីតួនាទី​ និងភារកិច្ចរបស់រដ្ឋសភា និងគោលនយោបាយការបរទេសដល់សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងមានការអញ្ជើញចូលរួមពីឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ព្រហ្ម វិរ: អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន បានអញ្ជើញផ្តល់កិត្តិយសធ្វើបទបង្ហាញស្តីពីតួនាទី​ និងភារកិច្ចរបស់រដ្ឋសភា និងគោលនយោបាយការបរទេសដល់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិចំនួន១២៦រូប។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ឈុន វណ្ណៈ បានមានប្រសាសន៍ជម្រាបជូនពីគោលបំណងដែលដឹកនាំសាស្ត្រាចារ្យ ក៏ដូចជានិស្សិតមកទស្សនកិច្ចឈ្វេងយល់ពីតួនាទី និងភារកិច្ចរបស់រដ្ឋសភានាពេលនេះ គឺដើម្បីបំពេញសេចក្តីត្រូវការពីកង្វះខាតមួយចំនួននៃការសិក្សា និងដើម្បីឈ្វេងយល់បន្ថែមលើនីតិវិធីនៃការបង្កើតច្បាប់ ការអនុវត្តន៍ច្បាប់ និងការដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសរៀនសូត្រដកពិសោធន៍នូវអ្វីល្អៗពីសំណាក់ឯកឧត្តមវាលគ្មិនដើម្បីយកចំណេះដឹងទាំងអស់នេះសម្រាប់ត្រៀមខ្លួននៅពេលអនាគត។

ឯកឧត្តម សួស យ៉ារ៉ា បានធ្វើបទបង្ហាញពីប្រវត្តិនៃការកកើតរដ្ឋសភាកម្ពុជា ដែលមកទល់ពេលបច្ចុប្បន្ននេះ គឺរដ្ឋសភាបានដំណើរការអស់រយៈពេល៧អាណត្តិមកហើយ ហើយអាណត្តិនីមួយៗមានរយៈពេល៥ឆ្នាំ សមាជិក សមាជិការដ្ឋសភាកើតឡើងដោយការបោះឆ្នោតជាសកលពីសំណាក់ប្រជាពលរដ្ឋ ហើយរដ្ឋសភាជាអ្នកបោះឆ្នោតបង្កើតរាជរដ្ឋាភិបាលក្នុងអាណត្តិនីមួយៗ ចំពោះអាណត្តទី៧នេះ គណបក្សនយោបាយក្នុងរដ្ឋសភា សេរីពហុបក្ស មានចំនួន ១២៥អាសនៈ ដែលមានពីរគណបក្សគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋសភាមានតួនាទីភារកិច្ចចំនួន៣៖ ភារកិច្ចក្នុងការតាក់តែងច្បាប់ ការត្រួតពិនិត្យតាមដានការអនុវត្តន៍ច្បាប់ និងភាពជាអ្នកតំណាង ជាពិសេសមានសិទ្ធិក្នុងការធ្វើសេចក្តីស្នើធ្វើច្បាប់ និងវិសោធនកម្មច្បាប់។

ក្រៅពីការកសាង និងអនុម័តច្បាប់នៅក្នុងរដ្ឋសភា សមាជិក សមាជិការដ្ឋសភា បានចុះស្វែងយល់ពីសុខទុក្ខតម្រូវការរបស់ពលរដ្ឋនៅតាមមូលដ្ឋាន។ រដ្ឋសភាបានបំពេញតួនាទីនៅលើកិច្ចការការទូតសភាក្នុងតំបន់ និងឆាកអន្តរជាតិផងដែរ។ វិស័យការទូតសភា (រដ្ឋសភា ព្រឹទ្ធសភា) គឺជាការងារការទូតច្រកទី២ (track 2) ហើយត្រូវអនុវត្តយ៉ាងទៀងទាត់តាមនីតិកាលនីមួយៗ ស្របតាមគោលនយោបាយរបស់គណបក្ស និងកម្មវិធីនយោបាយការទូតរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងការពារផលប្រយោជន៍ជាតិ ឯករាជ្យ អធិបតេត្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេស បង្កើតកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយសភាបណ្តាប្រទេសនានាជាលក្ខណៈទ្វេរភាគី ឬពហុភាគី ដូចជាតាមរយៈអង្គការ ឬវេទិកាអន្តរសភាផ្សេងៗជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម សន សារ៉ាណា និងឯកឧត្តម ឃុត​ ចាន់ដារ៉ា បានចូលរួមចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការងារសភា ក៏ដូចជាការងារសង្គមមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងភាពជោគជ័យក្នុងអាជីពជាអ្នកនយោបាយ ដោយមានការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រយកចំណេះដឹង ហើយចំណេះដឹងទាំងនេះជាស្ពានចម្លងជីវិតឱ្យទទួលបាននូវលទ្ធផលល្អ។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា ដែលមានតួនាទីភារកិច្ចផ្តល់សេវាបច្ចេកទេស សម្ភារៈ និងធនធានមនុស្សដល់សមាជិករដ្ឋសភា ពោលគឺអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវធានាដល់ដំណើរការជាអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងការផ្តល់លទ្ធភាពជូនសមាជិក សមាជិការដ្ឋសភា បំពេញភារកិច្ចជូនប្រទេសជាតិទៅតាមរដ្ឋធម្មនុញ្ញដែលបានកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង