**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ឯកឧត្ដម ស្វាយ សំអ៊ាង ដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាទៅដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ហើយធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តរបស់យើងរស់នៅប្រកបដោយសុខដុមរមនា។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ និងក្មេងទំនើង នាថ្ងៃទី៥ មិថុនានេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានថ្លែងថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អស់លោកនូវក្នុងជួរបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាអង្គភាពជំនាញក្នុងក្រមខ័ណ្ឌគណៈបញ្ជាការឯកភាពក្រុង ស្រុក ដែលបានចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យទៅលើការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបទបញ្ជានេះសម្តេចបានដាក់ចេញដោយផ្ទាល់គឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងមក។

ឯកឧត្ដមមានប្រសាសន៍បន្តថា ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានប្រជុំ និងចេញសេចក្តីណែនាំទៅដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីឆ្លើយតបទៅនឹងគណៈបញ្ជាការឯកភាពក្រុង ស្រុក ក៏ដូចជាមន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ បង្ក្រាបសកម្មភាពដែលបង្កឡើងដោយភាពអសន្តិសុខ ជាពិសេសក្រុមក្មេងទំនើង។

ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា បើផ្អែកតាមបទបញ្ជា រួមទាំងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ហើយក៏ផ្អែកទៅលើសេចក្តីណែនាំនេះ គឺមានរយៈពេល១៤ថ្ងៃហើយ នៃប្រតិបត្តិការរបស់យើង ក្នុងការចាត់វិធានការបង្រ្កាបទប់ស្កាត់នូវបញ្ហាក្មេងទំនើងដែលបង្កភាពអុកឡុកប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សម្រាប់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធទៅនឹងបទបញ្ជា ក៏ដូចជាវិធានការនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានដាក់បទបញ្ជាទៅដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ហើយធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តរបស់យើងរស់នៅប្រកបដោយសុខដុមរមនា។

ទន្ទឹមនឹងការអនុវត្តបទបញ្ជា ក៏ដូចជាសេចក្តីណែនាំនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវការជំរុញអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដែលដាក់ចេញដោយរដ្ឋាភិបាលតាំងពីអាណត្តិមុនៗមក ជាពិសេសអាណត្តិទី៥ ទី៦ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងមក ក៏បានដាក់ចេញផែនការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ហើយក៏ស្របទៅនឹងវិធានការផែនការ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញការអនុវត្តនូវគោលនយោបាយនេះ ធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ហើយយើងត្រូវយ៉ាងណាការពារឲ្យប្រជាពលរដ្ឋមានភាពជឿជាក់មកលើរដ្ឋអំណាច ក៏ដូចជាសមត្ថកិច្ចយើង ដែលមានតួនាទីភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង