**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំលើកទី៨៥

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំពិភាក្សាដើម្បីពន្លឿនការអនុវត្តអាទិភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ ធ្វើឡើងក្នុងក្រុងសៀមរាប។ កិច្ចប្រជុំនេះមានគោលបំណង ជំរុញ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពន្លឿនវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អាស៊ាន។

ក្រោយស្តាប់របាយការណ៍របស់ប្រទេសប្រ៊ុយណេ ក្នុងនាមជាប្រធាន ផុតអាណត្តិ ស្តីពីសមិទ្ធផលឆ្នាំ ២០២៣ កម្ពុជា ក្នុងនាម ជា ប្រធានប្តូរវេនថ្មីសម្រាប់ឆ្នាំ២០២៤ បានបង្ហាញចក្ខុវិស័យសម្រាប់ ការបន្តកិច្ច សហប្រតិបត្តិការ និងពង្រឹងប្រព័ន្ធនវានុវត្តន៍របស់តំបន់ និងបានពិភាក្សាអំពីគោលដៅយុទ្ធសាស្ត្រ សម្រាប់ អនាគត។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុ វត្តន៍ បានលើកឡើងថា៖ “កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានចំពោះកិច្ចសហប្រតិបត្តិការ និង បរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់ទាំងមូល។ ខណៈដែលបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន កិច្ច សហប្រតិបត្តិការទាំង នេះ គឺ ជា គន្លឹះ ក្នុង ការ សម្រេច បាន នូវ ចក្ខុវិស័យ អាស៊ាន ឆ្ពោះទៅការបង្កើតសហគមន៍ មួយដែល មាន សន្តិ ភាព សមាហរណកម្ម និង នវានុវត្តន៍ខ្ពស់។

អង្គប្រជុំបានស្តាប់របាយការណ៍លទ្ធផលនៃកិច្ចប្រជុំនាពេលកន្លងមក ដែលផ្តល់បរិបទ និងកំណត់ជា ទិសដៅយុទ្ធសាស្ត្ររបស់គណៈកម្មាធិការ។ លទ្ធផលនៃកិច្ចប្រជុំត្រូវបានប្រើសម្រាប់កិច្ចពិភាក្សា ជា បន្ត បន្ទាប់ទាក់ទងនឹងសេចក្តីសម្រេចកន្លងមក, ស្ថានភាពនៃការអនុវត្តមូលនិធិអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អាហារូបករណ៍ និងគំនិតផ្តួចផ្តើមនានាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន។

កិច្ចប្រជុំបានពិនិត្យរបាយការណ៍ក្រុមប្រឹក្សាពីគ្រោះយោបល់, ផែនការសកម្មភាពអាស៊ាន ផ្នែកវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) សម្រាប់ឆ្នាំ ២០១៦-២០២៥ និងបានពិភាក្សាលើការ អនុម័ត និងចំណុចសំខាន់ៗ ដើម្បីដឹកនាំគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់គណៈកម្មាធិការ និងបង្កើតមូលដ្ឋានដើម្បី រៀបចំផែនការអនាគត រួមទាំងផែនការសកម្មភាព APASTI ឆ្នាំ២០២៦-២០៣៥ ផងដែរ។

ក្រៅពីពិនិត្យលើការអនុវត្តអាទិភាព ឆ្នាំ២០២៣ ដូចជាគម្រោងមជ្ឈមណ្ឌល គ្រប់គ្រងបច្ចេក វិទ្យា អាស៊ាន និងបណ្តាញអាស៊ានផ្នែកសេដ្ឋកិច្ចជីវ-វិលជុំ និងសេដ្ឋកិច្ចបៃតង, កិច្ចប្រជុំក៏បានពិភាក្សាអំពីផែនការ អាទិ ភាព ឆ្នាំ ២០២៤ ដើម្បីធានាបាននូវនិរន្តរភាព និងពង្រីកវិសាលភាពនៃគម្រោង សំខាន់ៗ។ អាទិភាពដែល បានស្នើឡើងសម្រាប់ឆ្នាំ២០២៤ រួមមានការបង្កើតវេទិការ អប់រំអាស៊ានតាម ប្រព័ន្ធ អនឡាញ សម្រាប់ ឧស្សា ហកម្មជំនាន់ទី៤ ការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះបរិវត្តកម្មឌីជីថល និងការ អភិវឌ្ឍកម្លាំងពលកម្ម ជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០(AMMSTI-20) កិច្ចប្រជុំ COSTI បានសម្រេចអនុម័តរបៀបវារៈ និងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ដែលមានភាព ស៊ី សង្វាក់ និងការឯកភាព លើអាទិភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ សាធារណជន និងភាគីពាក់ព័ន្ធអន្តរជាតិដ៏ទូលំទូលាយ។

កិច្ចប្រជុំ COSTI-85 នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋជាសមាជិកអាស៊ាន ក្នុងការពន្លឿន ការអនុវត្តអាទិភាព ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន ដោយបង្កើតក្របខ័ណ្ឌ សម្រាប់ កិច្ច សហ ប្រតិបត្តិការ និងជំរុញវឌ្ឍនភាពក្នុងតំបន់ប្រកបដោយចីរភាពនិងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង