ឯកឧត្តម ប៉េង ពោធិ៍សា និងឯកឧត្តម ឌី វិជ្ជា អញ្ជើញបិទប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៣-២០២៤

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៣-២០២៤។
សូមអបអរសាទរក្រុមម្ចាស់ជើងឯក និងម្ចាស់ជ័យលាភី ទទួលបានលទ្ធផលដូចខាងក្រោម៖
១.បាល់ទាត់ផ្នែកបុរស
-ចំណាត់ថ្នាក់លេខ១៖ ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង (ជាម្ចាស់ជើងឯកពានរង្វាន់ស្វាយរៀងខាប់ ឆ្នាំ២០២៣-២០២៤)
-ចំណាត់ថ្នាក់លេខ២៖ ក្រុមបាល់ទាត់ សសយក ក្រុងបាវិត
-ចំណាត់ថ្នាក់លេខ៣៖ ក្រុមបាល់ទាត់ សៀងហៃរីស្សត
-ចំណាត់ថ្នាក់លេខ៤៖ ក្រុមបាល់ទាត់ យុវជនសាមគ្គី។
ក្នុងនោះអាជ្ញាកណ្ដាលល្អជាងគេគឺ លោក ជាន យ៉ឹស, អ្នកទាត់បញ្ចូលទីច្រើនជាងគេ គឺ កីឡាករ ផន ដារ៉ាពេជ្យ (ម្ចាស់ស្បែកជើងមាស),អ្នកចាំទីល្អឡគឺ កីឡាករ ប៊ូ ធារ៉ា (ម្ចាស់ស្រោមដៃមាស),គ្រូបង្វឹកល្អ គឺលោក កែន គឹមហៃ និងក្រុមគោរពវិន័យល្អជាងគេ (FAIR PLAY) ក្រុមបាល់ទាត់ យុវជនសាមគ្គី។
២.បាល់ទាត់ ផ្នែកនារី
-ចំណាត់ថ្នាក់លេខ១៖ ក្រុមបាល់ទាត់ សសយក ស្រុករំដួល (ជាម្ចាស់ជើងឯក)
-ចំណាត់ថ្នាក់លេខ២៖ ក្រុមបាល់ទាត់ សសយក ស្វាយទាប
-ចំណាត់ថ្នាក់លេខ៣៖ ក្រុមបាល់ទាត់ ស្រុកកំពង់រោទិ៍
-អ្នកទាត់បញ្ចូលទីច្រើនជាងគេ៖ កីឡាការិនី ឈាង ភាព (ម្ចាស់ស្បែកជើងមាស),អ្នកចាំទីល្អ គឺកីឡាការីនី សារុំ មករា (ម្ចាស់ស្រោមដៃមាស),គ្រូបង្វឹកល្អ គឺ លោក ពោជ វុទ្ធី និងក្រុមគោរពវិន័យល្អជាងគេ (FAIR PLAY) ៖ ក្រុមបាល់ទាត់ វិទ្យាល័យព្រះពន្លា។
កម្មវិធីបានបញ្ចប់ទៅដោយមានមោទកភាព និងសប្បាយរីករាយព្រមទាំងមានផ្តល់ជូននូវពានរង្វាន់ និងថវិកាសម្រាប់ក្រុមនីមួយៗផងដែរ ៕

