**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសចិនភាគខាងត្បូង កោតសសើរពីការធ្វើកំណែទម្រង់ និងការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: បានអនុញ្ញាតឲ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសចិនភាគខាងត្បូង (American Chamber of Commerce in South China) និងប្រតិភូក្រុមហ៊ុន Allelon Energy Group ដឹកនាំដោយលោកបណ្ឌិត Harley Seyedin ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីសប្ដាហ៍កន្លងទៅ។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញនូវការស្វាគមន៍គណៈប្រតិភូទាំងអស់ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងមានបំណងស្វែងយល់អំពីបច្ចុប្បន្នភាព និងសក្ដានុពលវិនិយោគរបស់កម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូន គណៈប្រតិភូអំពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ៗ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០។

ឯកឧត្ដម ហ៊ុន ម៉ានី បានជម្រាបជូនដល់ប្រតិភូពីការធ្វើកំណែទម្រង់ជាច្រើនរបស់រាជរដ្ឋាភិបាលថ្មី ដើម្បីបង្កបរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ ជាពិសេសច្បាប់វិនិយោគ ដែលបង្កភាពងាយស្រួលដល់វិនិយោគិន រួមមាន ការផ្ដល់ការលើកទឹកចិត្តក្នុងគម្រោង និងភាពបើកចំហររបស់កម្ពុជាក្នុងការទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កភាពងាយស្រួល និងប្រទាក់ក្រឡាជូនដល់វិនិយោគិន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសផងដែរ។

ជាមួយគ្នានេះ តាមរយៈបទបង្ហាញរបស់របស់ លោកបណ្ឌិត Harley Seyedin ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសចិនភាគខាងត្បូង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Allelon Energy Group បានបង្ហាញថាបច្ចុប្បន្ននៅក្នុងសភាពាណិជ្ជកម្មរបស់លោកមានសមាជិក ចំនួន២,៣០០ក្រុមហ៊ុន ហើយដែលបានបណ្តាក់ទុនវិនិយោគ ជាង៣០០ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅប្រទេសចិន ឬប្រមាណជា៤០% នៃបណ្តាវិនិយោគសរុបរបស់ក្រុមហ៊ុនអាមេរិកនៅប្រទេសចិន។

ដូចទៅនឹងអនុសាសន៍របស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងដោយមើលឃើញពីកត្តាសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យដ៏លឿនរបស់កម្ពុជា ទីតាំងភូមិសាស្រ្តដ៏ល្អរបស់កម្ពុជា ក្នុងអាស៊ាន និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មល្អរបស់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក ព្រមទាំងសក្តានុពលវិនិយោគនៃប្រទេសកម្ពុជា លោក និងប្រតិភូ នឹងសិក្សាពីលទ្ធភាព នៃការបណ្តាក់ទុនវិនិយោគលើវិស័យមួយចំនួនដូចជា ថាមពលថ្មី (New Energy) ខ្សែបណ្តាញអគ្គិសនី (Transmission Line) ការផលិតផលិតផលសម្រាប់បម្រើវិស័យថាមពលស្អាត និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Harley Seyedin បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាក្រុមហ៊ុនអាមេរិក ដែលវិនិយោគនៅប្រទេសចិនភាគខាងត្បូង ជាមួយប្រទេសកម្ពុជាផងដែរ។

សូមជម្រាបជូនថា លោកបណ្ឌិត Harley Seyedin ក្រៅពីតួនាទីជាប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសចិនភាគខាងត្បូង លោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Allelon Energy Group ដែលជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនធំទាំង៦របស់ប្រទេសចិន លើវិស័យថាមពល ហើយលោកក៏ជាពាណិជ្ជករដ៏ឆ្នើមមួយរូប ដែលទទួលបានពានរង្វាន់ Oslo Business for Peace Award កាលពីឆ្នាំ២០១៧ជាមួយមហាសេដ្ឋីពិភពលោកគឺលោក Elon Musk, Durreen Shahnaz and Murad Al-Katib ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង