សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួលថវិកាពី មន្ទីរ អង្គភាព និងសប្បុរសជន លើកទី១ បានចំនួន ២៩.៥២៥ដុល្លារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះលោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទទួលថវិកាពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជនក្នុងខេត្ត លើកទី១ បានចំនួន ២៩.៥២៥ដុល្លារអាមេរិក ក្នុងឱកាសអបអរសាទរខួបលើកទី១៦១ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៌មានសុខភាពល្អ និងមានភាពធននិងអកាសធាតុ” នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។
នាឱកាសនោះ លោកជំទាវបានថ្លែងថាអំណរគុណដល់ ឯកឧត្តម លោកជំទាវអ្នកឧកញ៉ាលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រោងចក្រ សហគ្រាស ក្រុមហ៊ុននិងសប្បុរសជន គ្រប់មជ្ឈដ្ឋាន តែងតែបានចូលរួមគាំទ្រនិងបរិច្ចាគថវិកាទៅ តាម សទ្ធាជ្រះថ្លាដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្ត មានធនធានសម្រាបបន្តផ្តល់សេវាកម្មមនុស្សធម៌ បន្តពង្រឹងភាពធនសហគមន៍និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះទៅតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។
សូមជម្រាបជូនថា សប្បុរសជនអាចបរិច្ចាគតាមរយៈ
-Combodia Red Cross Pursat Branch 120025000000149 (VATTANAC BANK) ប្រាក់ដុល្លារ
-Combodia Red Cross Pursat Branch 12001500000135 (VATTANAC BANK) រៀល
ឬទំនាក់ទំនងគណៈកម្មការទទួលអំណោយ៖
-012 835 211
-012 962 637 ៕

